បណ្តាញសង្គម

ក្រុមក្មេងទំនើបប្រើកាំបិតកាប់យុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបង្រ្កាប

ភ្នំពេញ៖ យុវជន៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ សំរោងក្រាមស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០២៣បន្ទាប់ពីប្រើហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតកាប់ទៅលើយុវជនម្នាក់បណ្តាលអោយរងរបួសហើយគេចខ្លួនបានតែ១ថ្ងៃ។

ជនសង្ស័យទាំងនោះរួមមានៈ ១.ឈ្មោះ ភេន ផា អាយុ១៨ឆ្នាំ ,២.ឈ្មោះ ហុង ន៉េង គ័ង អាយុ១៧ឆ្នាំ, ៣.ឈ្មោះ គង់ ពិសិទ្ធ អាយុ១៣ឆ្នាំ និង ៤.ឈ្មោះ សាក់ សារ៉ាត់ អាយុ១៨ឆ្នាំ ។

ពួកគេទាំង៤នាក់មានលំនៅនៅភូមិ តិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ គង់ ឌី អាយុ២០ឆ្នាំ មានលំនៅ ភូមិគោក ព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមនគរបាលខណ្ឌពោធិសែនជ័យ បានអោយដឹងថា កាលពីថ្ងៃទី១៩ខែវិឆ្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ៥និង១៩នាទី ជនសង្ស័យ មានបក្សពួក៤នាក់ ជិះម៉ូតូចំនួន១គ្រឿង ប្រដាប់ដោយកាំបិត បានដេញកាប់ទៅលើយុវជនម្នាក់រងគ្រោះបណ្តាលអោយត្រូវ៣កាំបិតរងរបួសធ្ងន់ហើយគេចខ្លួនបាត់ ។

តាមនគរបាលអោយដឹងទៀតថា បន្ទាប់ពីមានអំពើហិង្សា មានស្ថានទង្ងន់ទោសជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ហើយ ត្រូវបានកម្លាំងជំនាញប៉ុស្តិ៍ ក៍បានសហការជាមួយនគរបាលខណ្ឌពោធិសែនជ័យ ធ្វើការស្រាវជ្រាយតាមរយះកាំមេរ៉ាសុវត្តិភាពនិងដឹកជនរងគ្រោះស្វែងរកជនសង្ស័យ ក៍ប្រទះឃើញ ជនបង្កម្នាក់ឈ្មោះ ភេន ផា នៅក្នុងភូមិ តឹក្ខបញ្ញោឃាត់ខ្លួននិងឈានទៅឃាត់ខ្លួនបានបក្សពួក៣នាក់ទៀតទាំងអស៤នាក់ ព្រមទាំងដកហូតបានកាំបិតចំនួន២ដើមនិងម៉ូតូ១គ្រឿងផងដែរ។

នគរបាលអោយដឹងថា ការប្រើហិង្សាផ្តើមចេញពីជិះម៉ូតូឆាបនិងដេរគ្នា កាលពីថ្ងៃទី១៨ខែវិឆ្ឆិកាឆ្នាំ ២០២៣ លុះដល់ថ្ងៃកើតហេតុ ខណះពេលដែលជនរងគ្រោះជិះម៉ូតូ ទៅទិញទឹកកកក្នុងភូមិ ជនសង្ស័យមានគ្នា ៤នាក់ជិះម៉ូតូដេញកាប់តែម្តង។ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បី ចាត់ការតាមច្បាប់តែជនសង្ស័យ ម្នាក់ ជាអនីតិជនត្រូវបានព្រះរាជ្ញាណែនាំអោយអប់រំហើយដោះលែងវិញ៕

ដកស្រង់ពី៖រស្មីកម្ពុជា