បណ្តាញសង្គម

​សង្ស័យ​ឪពុកមារ ចេះ​ធ្វើអំពើ​ធ្មប់ ក្មួយច្នៃ​អាវុ.ធ ​បា.ញ់​ប្រល័.យ​ជីវិតទាំង​ប្តី​ប្រពន្ធ​ដល់​ក្នុង​ចំការ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ជនដៃដល់ម្នាក់ពាក់ពន្ធអំពើឃា.តកម្មដ៏សាហា.វដែលត្រូវជាក្មួយបានកែច្នៃអាវុ.ធចំនួន២ដើម យកទៅបា.ញ់ប្រហារជីវិតឪពុកមារ និងម្តាយមីងស្លា.ប់យ៉ាងអាណោចអាធ័ម ដោយសារមានគំនុំសង្ស័យថា ជនរងគ្រោះចេះធ្វើអំពើអាបធ្មប់ ។

តែទោះជាយ៉ាងណាក្តី ជនដៃដល់ជាឃា.តករ ត្រូវបានលោកឧត្តសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ បញ្ជារទៅលោកឧត្តមសេនីយ៍ត្រី ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងចុះទៅសហការជាមួយលោកអធិការស្រុកសែនជ័យ និងប៉ុស្តិ៍នគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ ផងដែរ ។

ជនដៃដល់ឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលត្រូវជាក្មួយជនរងគ្រោះឈ្មោះ រស់ គឿ ភេទប្រុស អាយុ៦៧ឆ្នាំ (ឪពុកមារ) និងឈ្មោះ មាស រី ភេទស្រី អាយុ៥៩ ឆ្នាំ (ត្រូវជាម្តាយមីង) ទាំងពីរនាក់ជាប្តីប្រពន្ធ មានមុខរបរជាកសិករ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ មានករណីអំពើឃា.តកម្មគិតទុកជាមុនមួយ បានកើតឡើងនៅចំណុចបុស្សល្ហុង ជាចំការរបស់ជនរងគ្រោះ ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលបង្កដោយជនសង្ស័យត្រូវជាក្មួយ បានប្រើប្រាស់អាវុ.ធកែច្នៃចំនួន២ដើម យកទៅបា.ញ់ប្រហារជីវិតជនរងគ្រោះជាឪពុកមារ ត្រូវចំចង្កេះខាងស្តាំធ្លាយទៅខាងឆ្វេង បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ ។

បន្ទាប់មកជនសង្ស័យបានស្ទុះទៅដេញតាមបា.ញ់ប្រហារជីវិតម្តាយមីងម្នាក់ទៀត ត្រូវចំដើមដោះខាងស្តាំធា្លយទៅក្រោយ បណ្តាលឱ្យស្លា.ប់ក្នុងចំការទាំងពីរនាក់ប្តីប្រពន្ធ ។ មូលហេតុ ដោយសារជនដៃដល់មានគំនុំថាជនរងគ្រោះចេះអំពើធ្មប់ ។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព