បណ្តាញសង្គម

មេប៉ុស្តិ៍កំពង់ព្រៀង ជិះម៉ូតូបុករថយន្តពីក្រោយ បណ្តាល ឲ្យស្លាប់

បាត់ដំបង: មេប៉ុស្តិ៍នគរបាលកំពង់ព្រៀង ជិះម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ នៅព្រលប់ ថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ក្នុងក្រុមទី៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពឃើញហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស សាម៉ុន ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិបឹងវេងឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជានាយប៉ុស្តិ៍នគរបាល កំពង់ព្រៀង។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូ ស៊ុយហ្ស៊៊យគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ នប ១.៩៧៧៥ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង លុះដល់ចំណុច គ្រោះថ្នាក់ បានបុករថយន្តធុនធំ មួយគ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស ខៀវ ពាក់ផ្លាកលេខបាត់ដំបង ៣A.៣៤៤២ ដែលឈប់ចត នៅស្ងៀមអែប គន្លង ខាងស្តាំ កំពុងឡើងស្រូវ ភ្លាមៗ ម្ចាស់អ្នកបើកបរ រថយន្ត បានគេចខ្លួនបាត់។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញ បានចុះ ពិនិត្យ និងបញ្ជាក់ថា រថយន្ត ហ៊ីយិនដាយ ដឹកស្រូវខាង លើ ឈប់លើដងផ្លូវដោយមិនមានសញ្ញាផ្ដល់ដំណឹងទើបបណ្តាលឲ្យម៉ូតូជនរងគ្រោះ ដែលបើកស្របទិសគ្នា បានបុកពីក្រោយ ពេញទំហឹង តែម្តង៕

ដកស្រង់ពី៖រស្មីកម្ពុជា