បណ្តាញសង្គម

សមត្ថកិច្ចបង្ក្រាបឈើក្នុងក្រុមហ៊ុនចំការចេកនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំដោយស្ថាប័នអយ្យការចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូបនៅក្នុងក្រុមហ៊ុនចំការចេកមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រុមហ៊ុនចំការចេកនោះ ក្រៅពីដាំដំណាំកសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញលក់ឬដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេ បើមានសិទ្ធិក៏ត្រូវមានប្រភពទីតាំងព្រៃសម្បទានពីរដ្ឋច្បាស់លាស់ និងត្រូវមានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រឹមត្រូវផងដែរ។ ឈើទាំងអស់ដែលសមត្ថកិច្ចចុះបង្ក្រាបនោះមិនទាន់វាស់វែងនៅឡើយ ប៉ុន្តែអាចប៉ាន់ប្រមាណថាមាចាប់ពី៣៥ទៅ៤០ម៉ែត្រគូប។ មន្ត្រីជំនាញមួយរូបលើកឡើងថា ឈើទាំងអស់នោះគឺក្រុមហ៊ុនចំការចេក បញ្ជាទិញពីប្រភពខាងក្រៅដឹកចូលក្រុមហ៊ុន ដើម្បីសាងសង់ផ្ទះឱ្យកម្មករ គឺជាប្រភេទឈើក្រៅលំដាប់ថ្នាក់៕

ដកស្រង់ពី៖រស្មីកម្ពុជា