បណ្តាញសង្គម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបគណៈប្រតិភូ វិទ្យុសំឡេងវៀតណាម (VOV) ដឹកនាំលោក លឿង ង៉ុកថាញ (Luong Ngoc Thanh) អគ្គនាយករងក្រុមហ៊ុន EMICO និងសហការី ដើម្បីពិភាក្សាការងារទាក់ទងវិស័យផ្សព្វផ្សាយ និងការងារបច្ចេកទេសរក្សាទុកឯកសាររូបថត សំលេង

រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើប្រពន្ធអត់ខណ្ឌស្លា ដែលជាជនជាតិវៀតណាម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។

ជនសង្ស័យឈ្មោះ YU SHUANGJUN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរចងការប្រាក់ ចំណែកប្រពន្ធឈ្មោះ NGUYEN THIHONG NHUNG អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មកស្នាក់នៅខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ច ក៏បានធ្វើការដកហូតវត្ថុតាង រួមមាន ៖ -រថយន្តម៉ាក JEEP WRANGLER ព៌ណស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 2BV-9533 មួយគ្រឿង -អាវុធខ្លីម៉ាក BABY HI-CAPA 3.8 (ប្រើប្រាស់កម្លាំងហ្គាស់) ១ដើម -បង់អាវុធ១ (សម្រាប់បញ្ជូនហ្គាស់) -គ្រាប់ជ័រ ពណ៌ស មួយចំនួនទៀត ។ ដើមចម នៃការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ មានករណីអំពើហិង្សាដោយចេតនាមួយ ដោយប្តីអត់ខាន់ស្លា បានវាយទៅលើប្រពន្ធចំកណ្តាលមុខចំនួន៣ដៃ បណ្តាលឲ្យហឹងត្រចៀក ប្រព្រឹត្តនៅចំណុចខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ។

សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យ និងជនរងគ្រោះ បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនទាន់បានរៀបការនៅឡើយទេ តែបង្កើតបានកូនស្រីម្នាក់ អាយុ១៤ខែ ។ ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធមួយគូនេះ កន្លងមកតែងតែមានទំនាស់ពាក្យសម្តី និងប្រើអំពើហិង្សាជាច្រើនលើក បង្កដោយប្តីចិន វាយប្រពន្ធវៀតណាម ។ ជាក់ស្តែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យ ក៏មានទំនាស់នឹងគ្នា ហើយជនសង្ស័យបានចុះចេញពីផ្ទះទៅបាត់ បន្ទាប់មកជនរងគ្រោះ បានរៀបចំអីវ៉ាន់ បំរ៉ុងចាកចេញទៅប្រទេសវៀតណាមវិញដែរ ខណៈពេលនោះ ក៏បានឃើញអាវុធខ្លី ចំនួន០៤ដើម មិនស្គាល់ម៉ាក ដែលប្តីលាក់ទុកក្នុងថតតុ ហើយជនរងគ្រោះ ក៏បានយកអាវុធខ្លីទាំងអស់ មកដាក់លើគ្រែពូក និងយកទូរសព្ទដៃថត រួចបានយកទៅទុកកន្លែងដើមវិញ ។

លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានហៅជនសង្ស័យជាប្តី មកជួបគ្នា ដើម្បីនិយាយគ្នាពីរឿងប្រាក់ចិញ្ចឹមកូន ពេលនោះជនសង្ស័យបានហៅមិត្តភក្តិរបស់ខ្លួន២នាក់ទៀត ម្នាក់ឈ្មោះ ZOU WEIYONG ភេទប្រុស អាយុ៤២ឆ្នាំ និងម្នាក់ឈ្មោះ YU CUIYUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មកជាមួយគ្នា ទើបកើតមានទំនាស់ បណ្តាលជនសង្ស័យគំរាមថានឹងសម្លាប់ ព្រមទាំងបានយកដៃវាយចំកណ្តាលមុខជនរងគ្រោះចំនួន០៣ដៃ រួចក៏នាំគ្នាចុះទៅបាត់អស់ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព