បណ្តាញសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ក្លែង​ឯកសារ និង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ

រាជធានីភ្នំពេញ ៖ យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសារធារណៈ និងប្រើប្រាស់ផ្លាកលេខសម្គាល់យានយន្តក្លែងក្លាយ (លួចស្លាកលេខ) ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ៣១A ផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។

ជនសង្ស័យឈ្មោះ ម៉ក រាជ្យ ភេទប្រុស សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងចាប់ដកហូត ៖ រថយន្ត ០១គ្រឿង, អត្តសញ្ញាណប័ណ្ណ ០២ សន្លឹក (អត្ត.ក្លែងក្លាយ), កាតគ្រីរថយន្ត ០១សន្លឹក ឈ្មោះ លៀប ដួងចរណៃ (ក្លែងក្លាយ), គល់មីញ៉ែត ០១សន្លឹក, ពន្ធផ្លូវ ០១សន្លឹក, ឆៀក ០១សន្លឹក, លិខិតទិញលក់ ០១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធី ៕

ដកស្រង់ពី៖កោះសន្តិភាព