បណ្តាញសង្គម

អភិបាល​រាជធានី​ភ្នំពេញ ស្នើ​សមត្ថកិច្ច​ចាប់​ជន​ក្លែងបន្លំ​ឈ្មោះ និង​រូបភាព​របស់​លោក បំ​ង​ឆបោក​ក្នុង​តេ​ឡេ​ក្រាម

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានប្រើប្រាស់ Profile ក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងបណ្តាញតេឡេក្រាម (Telegram) ក្នុងរូបភាពឆបោកដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ។

បណ្តាញតេឡេក្រាម (Telegram) ពិតរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មានបង្ហាញលេខទូរសព្ទ 012 849 666 ។ អាស្រ័យហេតុនេះ សូមសាធារណជនឈប់ចាញ់បោក និងឈប់ទាក់ទងជាមួយនឹង តេឡេក្រាម (Telegram) ក្លែងក្លាយដូចមានក្នុងសេចក្តីជូនដំណឹងនេះ ដោយឈប់ផ្ញើ ឬវេរប្រាក់ទៅជនអនាមិកនេះ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសាធារណជន ដែលបានចាញ់បោកជនអនាមិកនេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន លើជនអនាមិកនេះជាបន្ទាន់ ៕

ដកស្រង់ពី៖កោះសន្តិភាព