បណ្តាញសង្គម

បញ្ជូនខ្លួនប្រធាន និងអនុប្រធាន​ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនព្រទ្យ តេជៈមានជ័យ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យពីរនាក់ ដែលគេស្គាល់ថា ជាប្រធាន និងអនុប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ តេជៈមានជ័យ ឯ.ក ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការបន្តទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ក្រោយពីកម្លាំងអាវុធហត្ថក្រុងច្បារមន សហការជាមួយអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ខ្លួនប្រធាន និងអនុប្រធានរូបនោះ តាមដីកាបង្គាប់ឲ្យចូលខ្លួន ក្នុងម្នាក់ៗ បួនដីការួចមកហើយ ទើបចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ លោកវរសេនីយ៍ ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បានឲ្យដឹងថា ប្រធានក្រុមហ៊ុន និងអនុប្រធានក្រុមហ៊ុន ដែលត្រូវឃាត់ខ្លួនតាមដីកានោះ ទី០១.ឈ្មោះ ទិត តុន ភេទប្រុស អាយុ ៤២ឆ្នាំ ជាប្រធាន ទី០២.ឈ្មោះ អឹង ណៃហួយ ភេទស្រី អាយុ ៣៣ឆ្នាំ ជាប្រពន្ឋផងអនុប្រធានផង មានទីលំនៅបច្ចុប្បន្នភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពីបទរំលោភលើទំនុបចិត្ត ដោយចៅក្រមស៊ើបសួរ នាង ស៊ីណៃ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លេខ១៦១១១ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ កាលពីថ្មីៗនេះ។ លោកធី ឆៃ បានបន្តទៀតថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅសាលាដំបូង ហើយចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយ៕

ដកស្រង់ពី៖កោះសន្តិភាព