បណ្តាញសង្គម

ករណីស.ម្លា.ប់​ឪពុកចុង​នៅ​ស្រុក​ភ្នំព្រឹក​​ សមត្ថ​កិច្ច​សហការ​​គ្នា​តាម​ចាប់​​ទាល់តែ​បាន​

ខេត្តពោធិ៍សាត់ ៖ ឃាតករដែលសម្លាប់ឪពុកចុង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហកាជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ, កម្លាំងនគរបាលខេត្តពោធិ៍សាត់ និងនគបាលស្រុកវាលវែង តាមស្រាវជ្រាវរហូតឃាត់ខ្លួនបាន នៅវេលាម៉ោ១៥និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខណៈរត់មកពួនសំងំលាក់ខ្លួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកផែនការងារព្រហ្មទណ្ឌបានប្រាប់កោះសន្តិភាពឲ្យដឹងថា យោងការចង្អុលរបស់លោកឧត្តមសេនីទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាឲ្យរូបលោក និងលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងកម្លាំងក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាកម្លាំងតាមស្រាវជ្រាវរកមុខសញ្ញាឃាតករដែលសម្លាប់ឪពុកចុងនៅស្រុកភ្នំ ព្រឹក ខេត្តបាត់ដំបង។ ដោយមានកិច្ចសហការល្អ កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកកាស៊ីណូថ្មដា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ វណ្ណាវី វិជ្ជានៈ ភេទប្រុស អាយុ៣៥ឆ្នាំ មានម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AP-0847 ទូរស័ព្ទ០១គ្រឿង លុយចំនួន១០០ដុល្លា និងលុយខ្មែរ១០ម៉ឺនរៀល ។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចបាននាំខ្លួនមកកាន់អធិកាដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញនីតិវិធីបន្ត ប្រគល់ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ។ សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក វេលាម៉ោង១៨ និង៤០នាទីល្ងាច នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឃាតកម្មមួយបានកើតឡើង ដោយសារគំនុំគុំគួននឹងគ្នាជាយូរមកហើយ ។

ជនដៃដល់ដែលជាកូនដើមប្រពន្ធចុង បានចាក់សម្លាប់ឪពុកចុងឈ្មោះ ហៃ សុភ័ក្រ អាយុ៦៥ឆ្នាំ ជាអតីតជាមន្ត្រីនគរបាលចំនួន០៨កាំបិត លើដងខ្លួននិងក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលជាផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង ។ បន្ទាប់ពីចា.ក់សម្លាប់រួច ជនដៃដល់បានរត់គេចខ្លួនបាត់ ។ ដោយឈាមស្រែកស្បែកហៅ រំលងបានតែ០៥ថ្ងៃប៉ុណ្ណោះ ជនដៃដល់បានត្រូវសមត្ថកិច្ចសហការគ្នា ចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទីរសៀល នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ដកស្រង់ពី៖កោះសន្តិភាព