បណ្តាញសង្គម

រថយន្ត RANGE ROVER ១​គ្រឿង បើកបរ​សុខ​ៗ​ស្រាប់តែ​ឆាបឆេះ នៅ​តាម​ផ្លូវ​ក្នុង​បរិវេណ​បឹង​កក់

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា រថយន្តម៉ាក RANGE ROVER ពណ៌ស មួយគ្រឿង បើកបរសុខៗស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព