បណ្តាញសង្គម

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន០៥នាក់ ទៅតុលាការពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនទាំង២ករណី រួមមាន ៖ ករណីទី១ ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យ ចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនទាំង០៣នាក់ រួមមាន ៖ ១/ឈ្មោះ ភូ សុក្ត្រ័វឌ្ឍនះ ភេទប្រុស អាយុ ២៤ឆ្នាំ, ២/ឈ្មោះ ឈុន ហ៊ាន (ពៅ) ភេទប្រុស អាយុ៤៦ឆ្នាំ, ៣/ ឈ្មោះ ភក្ដី ភេទប្រុស អាយុ ១៩ឆ្នាំ។

ចាប់យកវត្ថុតាងគ្រឿងញៀន ដបសម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត ។ ករណីទី២ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចមហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន ៖ ១-ឈ្មោះ ពេជ្រ សុផល ភេទប្រុសបអាយុ៣៩ឆ្នាំ, ២-ឈ្មោះ ពេជ្រ សុភា ហៅពែក ភេទប្រុសអាយុ១៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព