បណ្តាញសង្គម

រថយន្ត​កែ​ច្នៃ​បំពង​សំឡេង​ឮ​ខ្លាំង ត្រូវ​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់​ម្ចាស់​មក​អប់រំ និង​ឲ្យ​ដោះ​ស៊ី​ម៉ាំង​ចេញ

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ស (បិទស្កុត ពណ៌ត្រួយចេក) ស្លាកលេខ 2BR-9829 បំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កឲ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់រថយន្តមកអប់រំ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

បន្ទាប់ពីបានអប់រំរួច អាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណៈជនតទៅទៀត ទើបប្រគល់រថយន្ត អោយត្រលប់ទៅវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព