បណ្តាញសង្គម

យប់ថ្ងៃឆ្លងឆ្នាំសកល គ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ ស្លា.ប់ ៦នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ០៩ករណី បណ្តាលឱ្យជនរងគ្រោះ ស្លា ..;ប់ ចំនួន ០៦នាក់, របួសធ្ងន់ ចំនួន ០៣នាក់ និងរបួសស្រាល ចំនួន ០២នាក់។

នេះបើតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ស្នងការដ្ឋាននគរបាលារាជធានីភ្នំពេញ បន្តថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺនៅខណ្ឌទួលគោក ០១ករណី មានរថយន្ត បុ ..ក ម៉ូតូ ០១គ្រឿង បណ្តាលឱ្យ ស្លា ..;ប់ ម្នាក់ និងរបួសធ្ងន់ ម្នាក់ បន្ទាប់មក ជនបង្ក បើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។ ប៉ុន្តែគាត់បានបើករថយន្ត ចូលខ្លួនសារភាពដោះស្រាយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់។

ដោយឡែក សម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសឱ្យអ្នកបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ចូលខ្លួនមកសារភាព ដូចករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខណ្ឌទួលគោក ដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

រាល់ករណីគ្រោះថ្នាក់ចរាចរណ៍ បើករត់គេចនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវ យ៉ាងម៉ឺងម៉ាត់ នៅកន្លែងកើតហេតុ រួមទាំងវត្ថុតាង និងបានបង្កើតក្រុមការងារ តាមដានស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរាល់ជនបង្ក ពោលគឺមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ ហើយគេចខ្លួន មិនទទួលខុសត្រូវ ជាបទល្មើសផ្សេងមួយទៀតផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព