បណ្តាញសង្គម

សមត្ថកិច្ច​កំពុង​ស្វែងរក​សិស្សសាលា​១​ក្រុម ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់ ថត​វី​ដេ​អូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក

រាជធានីភ្នំពេញ ៖ វីដេអូឃ្លីបចំនួន០៣ ត្រូវបានគេចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បង្ហាញពីទង្វើអសីលធម៌របស់សិស្សសាលាមួយក្រុម ដែលស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវសនិងសំពត់ខៀវ បែរជានាំគ្នា ប្រព្រឹត្តអំពើហិ.ង្សា ទៅវិញ ។

បន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបមួយបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានស៊ែរតៗគ្នា អំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។

តាមរយៈវីដេអូ ដែលត្រូវបានគេចែកចាយ និងស៊ែរតៗគ្នានោះ បានបង្ហាញថា ក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងសិស្សស្រីច្រើននាក់) បានព្រួតវាយសិស្សស្រីម្នាក់ទៀត នៅដីវាលមួយកន្លែងពិនិត្យមើលទៅដូចជាស្ថិតនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។ ទោះជាយ៉ាងណា ដើមចម នាំឲ្យមានអំពើហិ.ង្សាខាងលើនេះ គេនៅមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ ប៉ុន្តែបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិ.ង្សា ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ដោយបុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។

ចំណែកឯប្អូនស្រីពាក់អាវខ្មៅដៃខ្លី (ដូចក្នុងវីដេអូខាងក្រោម) សង្ស័យជាបងធំ ខណៈក្មេងស្រីរងគ្រោះហៅ បងម៉ី ហើយនាងក៏បានសុំទោសហើយ ឲ្យជូនទៅវិញផង ប៉ុន្តែ បងម៉ី នៅតែសួររកហេតុផល រហូតកើតមានអំពើហិ.ង្សាតែម្តង ។

ក្រោយមានការចែកចាយវីដេអូលើបណ្ដាញសង្គមរួចមក នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនដៃដល់។ ទន្ទឹមគ្នានេះ ក៏មានគណនីហ្វេសប៊ុកឈ្មោះ VanTha Real បានអោយដឹងថា ជនភេទទី៣ និងបក្ខពួកម្នាក់ទៀត គ្រោងនឹងចូលខ្លួនសារភាពនៅប៉ុស្តិ៍ផងដែរ ខណៈពួកគេទាំង២នាក់ បានធ្វើដំណើរទៅដល់វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

ដកស្រង់ពី៖កោះសន្តិភាព