បណ្តាញសង្គម

​រស់នៅតែ២នាក់! ​បែរជា​កូនប្រុសហ៊ានលើកដៃប្រល័.យជីវិ.តម្តាយ​អាយុ​៨៥​ឆ្នាំ​

ខេត្តបន្ទាយមានជ័យ ៖ មានករណីកូនប្រុសម្នាក់ស្រវឹងវា.យទាត់ធា.ក់ម្តាយអាយុ៨៥ឆ្នាំ បណ្តាលឱ្យស្លា.ប់ ហើយជនសង្ស័យជាកូន ត្រូវសមត្តកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ជនដៃដល់ជាកូនត្រូវឃាត់ខ្លួនឈ្មោះ ជុន ឈឿត ហៅខឿត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ចំណែកជនរងគ្រោះជាម្តាយឈ្មោះ ធិន ង៉ាម អាយុ៨៥ឆ្នាំ ។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិឃុំកើតហេតុខាងលើ មានករណីកូនប្រុសបង្កើតបានវា.យដំច្រំធាក់ម្តាយ និងយកស្រាចាក់ស្រោចពីលើរហូតដល់ស្លា.ប់ ព្រោះតែស្រវឹង ហើយជនដៃដល់ជាកូនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំចង្ហាឃាត់ខ្លួនភា្លមៗប្រគល់ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបាននាំមកសាកសួរ។ លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ បានបញ្ជាក់ថា ជនដៃដល់ខាងលើមានបងប្អូនប្រុស២នាក់ ម្នាក់ទៀតបាត់ខ្លួន ហើយជនដៃដល់មានប្រពន្ធកូន១ ដោយសារវាតធ្វើបាប ទើបប្រពន្ធនាំកូនរត់ចោលទៅធ្វើការនៅប្រទេសថៃ ។ សព្វថ្ងៃជនដៃដល់រស់នៅតែ២នាក់ម្តាយ ហើយស្រវឹងខួបរាល់ថ្ងៃ រករឿងនិងប្រើហិ.ង្សាវា.យដំច្រំធា.ក់ទៅលើម្តាយរហូតដា.ច់ខ្យល់ស្លា.ប់។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញចុះទៅពិនិត្យស.ពជនរងគ្រោះជាម្តាយ រកឃើញមានស្នាមជាំពេញខ្លួន ។ បច្ចុប្បន្ន ស.ពជនរងគ្រោះជាម្តាយ ត្រូវបានសាច់ញាតិ និងអ្នកជិតខាង បានរៀបចំធ្វើបុណ្យ និងបូជា៕

ដកស្រង់ពី៖កោះសន្តិភាព