បណ្តាញសង្គម

រឿងស្នេហា! បុគ្គលិកធនាគារម្នាក់ចិត្តដា.ច់លើកដៃប្រល័.យជីវិតប្រពន្ធក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាបុគ្គលិកធនាគារម្នាក់ ប្រច័.ណ្ឌប្រពន្ធ ហើយបានវា.យក្បាលប្រពន្ធនឹងញញួរ បណ្តាលឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម ចំណែកជនដៃដល់ជាប្តីក៏បានលេ.បថ្នាំប៉ុនប៉ងសម្លា.ប់ខ្លួនដែរ តែមិនទាន់ស្លា.ប់នោះទេ ត្រូវបានសមត្ថកិច្ចចា.ប់វា.យខ្នោះ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ហើយគេមិនដឹងថា ជនដៃដល់ជាប្តីស្ថិតក្នុងស្ថានភាពបែបណានៅឡើយទេ ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងនាព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៩១ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២នាក់ប្តីប្រពន្ធខាងលើនេះ គេមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថា ពួកគាត់ទាំង២នាក់គឺជាបុគ្គលិកធនាគារមួយ ។ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងបន្តថា ទាំង២នាក់ប្តីប្រពន្ធខាងលើនេះមានកូនស្រីតូចម្នាក់ផងដែរ ហើយទាំង២នាក់ប្តីប្រពន្ធតែងតែឈ្លោះគ្នាជារឿយៗ ព្រោះតែរឿងប្រច័ណ្ឌ ។

ការរស់នៅមិនចុះសម្រុងនឹងគ្នានេះ ស្ត្រីជាប្រពន្ធតែងតែទាមទារលែងលះគ្នា ហើយនៅមុនពេលកើតហេតុ គេមិនដឹងថា អ្នកទាំង២មានទំនាស់អ្វីធ្ងន់ធ្ងរ រហូតឈានដល់ការវា.យសម្លា.ប់ប្រពន្ធបែបនេះនោះទេ ។ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងបន្តទៀតថា មុនពេលកើតហេតុ កូនស្រី និងម្តាយរបស់ស្ត្រីរងគ្រោះ ដែលនៅផ្ទះជាប់គ្នានោះ ដោយកូនស្រីក៏បាត់ម្តាយ អត់ឃើញមកបើកទ្វារដូចសព្វមួយដង និងឃើញផ្ទះបិទទ្វារជិតទៀត ក៏នាំគ្នាហៅ តែអត់ឮឆ្លើយ ក៏នាំគ្នាគាស់ទ្វារចូលមើល ក៏ឃើញស្ត្រីរងគ្រោះដេកស្លា.ប់ក្នុងបន្ទប់តែម្តង ។

ដោយស្ថានភាពការស្លា.ប់របស់ស្ត្រីរងគ្រោះត្រូវបានជនដៃដល់វា.យក្បាលនឹងញញួរ ព្រោះឃើញញញួរមួយនៅក្បែរស.ពស្ត្រីរងគ្រោះ ។

នៅក្នុងបន្ទប់ផ្ទះកើតហេតុនោះដែរ គេរកឃើញលិខិតមួយដែលសរសេរថា ស្រីផិ.តប្តី ។

ជុំវិញករណីខាងលើនេះ បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានទម្លាយឱ្យដឹងថា គឺផ្តើមចេញពីរឿងប្រច័ណ្ឌ ។ ព្រោះកន្លងមក ទាំង២នាក់ប្តីប្រពន្ធនោះតែងតែឈ្លោះគ្នាជាប្រចាំ ព្រោះតែរឿងប្រច័ណ្ឌ ។ នៅព្រឹកថ្ងៃកើតហេតុនេះ គឺប្រជាពលរដ្ឋបានឮសំឡេងក្ឌូងក្ឌាំងនៅក្នុងផ្ទះកើតហេតុនោះ លុះក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារដែលរស់នៅក្នុងដីឡូតិ៍ជាមួយគ្នានោះ រត់ទៅមើលក៏ឃើញស្ត្រីជាប្រពន្ធដេកស្លា.ប់នៅក្នុងបន្ទប់ ចំណែកបុរសជាប្តីក៏បានលេ.បថ្នាំ ប៉ុនប៉ងសម្លា.ប់ខ្លួនផងដែរ តែមិនទាន់ស្លា.ប់នោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

ដកស្រង់ពី៖កោះសន្តិភាព