បណ្តាញសង្គម

ប៉ូលិស បញ្ជូនអ្នកបើកឡានស្រវឹង បុកស្លា.ប់ ៤នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ម្នាក់ នៅស្ពានអាកាសឫស្សីកែវ ទៅតុលាការហើយ​

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រកាសថា «បុរស ដែលបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុ .ស្ស ស្លា .ប់ ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ម្នាក់ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ សមត្ថកិច្ច បានបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាកុល ០.៥៤ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ដើម្បីចាត់ការតាមនីតិវិធី»។

សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក Ford Ranger ស៊េរីទំនើប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរ មន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា អ្នកបើកបរឡាន Ford Ranger នេះ បានបើកបរល្បឿនលឿន ក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន ០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន ០៤គ្រឿង (ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន ០៦គ្រឿង បណ្តាលឱ្យមានស្លាប់ នៅកន្លែងកើតហេតុ ៤នាក់ (ស្រី ៣នាក់) និងរងរបួសធ្ងន់ ៣នាក់ (ស្រី) ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្ត និងមធ្យោយបាយ ត្រូវបានឃាត់ខ្លួន បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព