បណ្តាញសង្គម

បង្ក្រាប​ការ​ជួញដូរនិង​ដឹក​ជញ្ជូនគ្រឿ.ង.ញៀ.ន​​ឆ្លង​​ដែននៅក្រុង​ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ការបង្ក្រាបគ្រឿងញៀនដ៏ជោគជ័យរបស់កម្លាំងជំនាញដោយរឹបអូសបានទាំងឧក្រិដ្ឋជន រួមទាំងវត្ថុតាងជាច្រើនសន្ធឹកដែលឆ្លងដែនមកលើទឹកដីខេត្តព្រះសីហនុ ។

ជាក់ស្តែង តាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១៥នាទីរំលងអធ្រាត្រ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំចុះបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាលទ្ធផល គឺកម្លាំងឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន: ១-ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន ២-ឈ្មោះ Huang xiao yu ភេទប្រុស ជនជាតិចិន ៣-ឈ្មោះ Li zhong xian ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ ៤-ឈ្មោះ Huang zhi hong ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ ៥-ឈ្មោះ Luo shun ភេទប្រុស ជនជាតិហ្វីលីពីន ។ សម្រាប់វត្ថុតាងចាប់យករួមមាន: ម្សៅពណ៌សសង្ស័យជាសាធាតុញៀនចំនួន៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន ១.៥៦៦គីឡូក្រាម(បឋម)-ទូកឈើ ចំនួន ០២គ្រឿង -អូប័រខូច ចំនួន ០២គ្រឿង-ម៉ូតូ ម៉ាកស៊ុយស៊ូគីលែត ពណ៍ស ស្លាកលេខ ភ្នំពេញ1FF-8045 ចំនួន ១គ្រឿងលិខិតឆ្លងដែនចំនួន ០២ក្បាល -ទូរស័ព្ទដៃចំនួន ០៥គ្រឿង -ទឹកថ្នាំដបពណ៏ខ្មៅសង្ស័យជាសារធាតុញៀនចំនួន ០៩ដប ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់អោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធីនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ៕

ដកស្រង់ពី៖កោះសន្តិភាព