បណ្តាញសង្គម

ព័ត៌មាន​បឋម ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ក្បែរ​វត្ត​ឧណ្ណាលោម

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងជាបឋមថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅចំណុចក្បែរវត្តឧណ្ណាលោម ផ្លូវសុធារស់ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ទៅជួយអន្តរាគមន៍ផងដែរ ។

ព័ត៌មានបន្ថែម នឹងផ្សាយជូនជាបន្តបន្ទាប់។

ដកស្រង់ពី៖កោះសន្តិភាព