បណ្តាញសង្គម

ហិ​.​ង្សា​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ម្នាក់​ក្នុង​ខេត្ដក្រចេះ នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃដល់ ៣​នាក់

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃា.តកម្មនៅស្រុកស្នូល ខេត្ដក្រចេះ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់សរុប៣នាក់ ជាបន្ដបន្ទាប់ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងកាលពីវេលាម៉ោងប្រហែល១៨និង០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ជនសង្ស័យចំនួន០៣នាក់ ដែលត្រូវចាប់ខ្លួនរួមមាន ៖ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ៣៨ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បើតាមសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអោយដឹងថា ពួកគេ (ជនសង្ស័យ) បានធ្វើសកម្មភាព យកកាំបិតផ្គាក់ កា.ប់ទៅលើជនរងគ្រោះ ចំនួន០២នាក់ រួមមាន ៖ ទី១-ឈ្មោះ អ៊ា សែម ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់បណ្ដាលឲ្យស្លា.ប់ និងជនរងគ្រោះម្នាក់ទៀត ទី២-ឈ្មោះ តឿ តន ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ សមត្ថកិច្ច បានអោយដឹងបន្តថា ក្រោយកើតហេតុ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ដោយឡែកសង្ស័យចំនួន២នាក់ ឈ្មោះ យ៉ាន់ សៅ និងឈ្មោះ សែ សុភាព បានរត់គេចខ្លួនបាត់ ដោយបានយកវត្ថុតាងទៅជាមួយ ។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរង ទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវភ្លាមៗ ចាត់អោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

សមត្ថកិច្ច បានបន្តទៀតថា លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យបាន ចំនួន២នាក់ ៖ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុច ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង) និងទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុចភូមិឈោងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង) ។

បន្ទាប់ពីបានធ្វើការសាកសួរបឋម ជនសង្ស័យទាំង២ខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លា.ប់ និងរងរបួសពិតប្រាកដមែន ដោយសារតែជនរងគ្រោះ បានបង្កហិ.ង្សាមកលើបងប្រុសរបស់ពួកខ្លួន ទើបឈានដល់ការកាប់សម្លា.ប់ និងហិ.ង្សានេះឡើង ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព