បណ្តាញសង្គម

ចេញពី​ផឹកស៊ី​ ជិះ​ម៉ូតូ​ឌឺដង​ពាក្យ​សម្ដី​ជាមួយ​យុវជន១ក្រុម ផ្ទុះជម្លោះផ្អើលម្តុំការ៉ាស់សាំង

រាជធានីភ្នំពេញ ៖ បុរស២នាក់ចេញពីផឹកស៊ីស្រវឹងបានប៉ះសំដីឌឺដងជាមួយក្មេងៗមួយក្រុមនៅតាមដងផ្លូវ ក៍ត្រូវបានក្មេងស្ទាវៗទាំងនោះនាំគ្នាព្រួតវា.យ បណ្ដាលឲ្យរងរបួស នៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវដួងងៀប កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះទាំង២នាក់បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ទាំងនាក់បានជិះម៉ូតូម៉ាក PCX ពណ៌ស មួយគ្រឿង ចេញពីកន្លែងផឹកស៊ីមួយកន្លែង ក្នុងគោលបំណងទៅរកហូបបបរស នៅតាមបណ្ដោយផ្លូវវេងស្រេង បន្ទាប់ជិះធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង មកដល់កន្លែងលក់ស្រាក្រឡុកមួយកន្លែង ពួកគាត់ក៍ឃើញមាននារីៗ និងក្មេងៗស្ទាវៗមួយក្រុមកំពុងតែឈរនិយាយគ្នា ។

បុរសទាំង២នាក់ខាងលើបានបន្តថា ពេលនោះដោយសារតែពួកគាត់ស្រវឹងស្រឿងៗផងនោះ ក៍បាននិយាយថាអោយក្មេងៗស្ទាវៗទាំងនោះថាមើលមុខពួកគេគួរមើលនារីៗ និងផ្លែផ្កាពាក្យសម្ដីបន្តិចបន្តួច ក៍ស្រាប់តែកើតចេញទំនាស់ពាក្យសម្ដីគ្នា រហូតក្មេងស្ទាវទាំងនោះ ជិះម៉ូតូដេញតាម ប្រដាប់ដោយដុំថ្ម និងដំបង មកដេញតាមវាយពួកគាត់ ដល់ចំណុចស្ថានីយប្រេងឥន្ធនៈតូតាល់ តែម្តង តែពេលនោះពួកគាត់ក៍បានតដៃវិញដែរ តែមិនឈ្នះដោយសារស្រវឹងផងនោះ ក៍ត្រូវក្មេងស្ទាវទាំងនោះវាយបណ្ដាលឲ្យរងរបួសបែកមុខហូរឈាមម្នាក់ និងម្នាក់ទៀតរងរបួសតិចតួច ហើយក្រុមក្មេងស្ទាវទាំងនោះបានជិះម៉ូតូរត់គេបាត់អស់ទៅ ។ ក្រោយពេលកើតហេតុ បន្ទាប់ពីរៀបរាប់ទាំងស្ថានភាពស្រវឹងហើយនោះ បុរសទាំង២នាក់ ក៍បានជិះម៉ូតូបន្តត្រឡប់ទៅផ្ទះវិញតែម្ដង ដោយមិនបានធ្វើការប្តឹងប្តល់នោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព