បណ្តាញសង្គម

ក្រុមយុវជនផ្សារកណ្ដាល១២នាក់ លើកគ្នាទៅ​កា.ប់​ក្រុម​មាន់ទឹក ត្រូវនគរបាលរាជធានីធ្វើ​សន្និ​សីទកាសែតបង្ហាញមុខជាសាធារណៈ

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង«ផ្សារកណ្ដាល»ចំនួន១២នាក់ ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញនិងរួមជាមួយ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើសន្និសិទកាសែត បង្ហាញមុខជាសាធារណះកាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ ២០២៤នេះ។

ក្រុមក្មេងទំនើងទាំងនោះត្រូវសមត្ថកិច្ច ឱ្យដឹងថា ១. ឈ្មោះ ធន់ សុភត្ត្រា ភេទ ប្រុស អាយុ ២០ ឆ្នាំ,២.ឈ្មោះ ជា សុខឆាយ ភេទ ប្រុស អាយុ ១៥ ឆ្នាំ,៣.ឈ្មោះ ឈិត សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ,៤.ឈ្មោះ ឡន វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ , ៥-ឈ្មោះ ឃាង លីហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ,៦.ឈ្មោះ គុណ ចាន់ថា ភេទ ប្រុស អាយុ ១៧ ឆ្នាំ៧.ឈ្មោះសែន សុធា ភេទ ប្រុស អាយុ ១៧ ឆ្នាំ៨-ឈ្មោះ ហ៊ុត ហើយ ភេទ ប្រុស អាយុ ២០ ឆ្នាំ,៩.ឈ្មោះ ឈួន លីហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ,១០.ឈ្មោះជូ ចាន់រ៉ាយុទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ,១១ .ឈ្មោះ សំណាង វិបុល ភេទ ប្រុស អាយុ ១៧ ឆ្នាំនិង១២.ឈ្មោះសុគន្ធ មករាភេទ ប្រុស អាយុ ១៧ឆ្នាំ។ ក្រុមក្មេងទំនើងទាំងនោះត្រូវបានកម្លាំងល្បាតនគរបាលការិយាល័យ ព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែ មិនា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញព្រមទាំងដកហូតបានម៉ូតូចំនួន៦គ្រឿងនឹងដាវចំនួន១។

នៅក្នុងសន្និសិទកាសែត លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការអនុញ្ញត ពីឯកឧត្តមឧត្តមសេនីយ៍ ឯកជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញលោក រួមទាំងលោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបង្ហាញមុខក្មេងទំនើងមុខ ជនសង្ស័យ ជាក្មេងទំនើង ១២នាក់ ដែលបង្កការអុកឡុក ធ្វើឱ្យប៉ះពាល់ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ពាក់ព័ន្ធការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនេះសមត្ថកិច្ច ធ្វើមិនដកដៃ ទេ យ៉ាងតឹងរឹងនិងម៉ឺងម៉ាតបំផុត ដើម្បី ថែរក្សា សន្តិសុខនិងសុវត្តិភាពសង្គម ។ បញ្ហាក្មេងទំនើងនេះ នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ វាហាក់ដូចជាកម្រើកបន្តិច ហើយ ឯកឧត្តមជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់មកស្នងការរងទទួលផែនការងារ ព្រហ្មទណ្ឌដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចេញប្រតិបត្តិការបង្ក្រាបបានក្រុមក្មេងទំនើងផ្សារកណ្ដាលនេះ ដែលបានចេញដំណើរពីផ្សារកណ្ដាលណាត់ទៅកាប់គ្នា ជាមួយក្រុមក្មេងទំនើងមាន់ទឹក(M T)នៅចំណុច ផ្លូវ៦០ម៉ែត្រ ដោយពួកគេមានដាវ កាំបិត ខ្សែក្រវាត់ ហើយ ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ បង្ក្រាបទប់ស្កាត់បានទាន់ពេល។នៅក្នុងនោះ មានក្រុមក្មេងទំនើង២នាក់ បានជិះម៉ូតូ បុកសមត្ថកិច្ច រងរបួសម្នាក់ ហើយព្យាយាមគេចខ្លួន ទៅដល់ខណ្ឌកំបូលព្រំប្រទល់ខេត្តកណ្ដាលនិបម្រុងយកខ្សែក្រវាត់វាយមកលើសមត្ថកិច្ចទៀត។

សកម្មភាពក្មេងទំនើងផ្សារកណ្ដាលនេះ ហាក់ដូចជាកាចសាហាវណាស់ហើយយើងអនុវត្តច្បាប់មិនអាចលើលែងនោះទេ យើងនឹងចោទប្រកាន់៣បទល្មើស ១ ប្រឆាំងរាជការសាធារណះ,២.ការកាន់កាប់ប្រើប្រាស់អាវុទ្ធខុសច្បាប់និង៣.ហិង្សាដោយចេតនា។

អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ដែលថា មួយរយៈនេះនៅក្នុងបណ្ដាញសង្គម មានការបង្ហោះពីការជួបជុំក្មេងទំនើង បើកម៉ូតូ នៅតាមដងផ្លូវសាធារណះយ៉ាងផុសផុល រូបភាពខ្លះ គឺរូបភាពចាស់រយៈពេល២ .៣ឆ្នាំទៅហើយ ដែលយើងអនុវត្តវិធានការតាមនីតិវិធីរួចហើយ ហើយ ផេកមួយចំនួនបានយករូបភាពចាស់មកបង្ហោះ ក្នុងគោលបំណងបំពុលសង្គមឬធ្វើអាជីវកម្មយ៉ាងណានោះទេ ធ្វើឱ្យមហាជនមានការយល់ច្រឡំថា រាជធានីភ្នំពេញក្មេងទំនើងហាក់ដូចជាមានការផុសផុលយ៉ាងខ្លាំង។សមត្ថកិច្ច នឹងមានវិធានការតាមផ្លូវច្បាប់ចំពោះអាខោន ហ្វេសប៊ុក និងផេកណាដែលបានបង្ហោះព័ត៌មានចាស់ សូមឱ្យអ្នកលេងបណ្ដាញសង្គមមានការប្រុងប្រយ័ត្ន។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ នៅក្នុងរាជធានីភ្នំពេញសមត្ថកិច្ចបង្រ្កាបទប់ស្កាត់ក្មេងទំនើងបាន៦០១នាក់ មានចំនួន២២២ករណី និងធ្វើការអប់រំចំនួន៣៨៦នាក់ និងមានវិធានការតាមផ្លូវច្បាប់ចំនួន២១៥នាក់។

លោកក៏បានអំពាវនាវ ដល់ក្រុមក្មេងទំនើងផ្សេងៗទៀត ដែល ពុំទាន់ត្រូវបានចាប់ខ្លួនកំពុងបង្កអសន្តិសុខ ក្នុងសង្គម សូមឱ្យដកខ្លួនថយជាបន្ទាន់។បើនៅតែបន្តធ្វើសកម្មភាព សមត្ថកិច្ច នឹងអនុវត្តបន្តបន្ទាប់ទៀត ដូចជាក្រុមមាន់ទឹកដែលបានឈ្លោះគ្នា ធ្លាប់វាយមកលើក្រុមផ្សារកណ្ដាលនេះ។ ពាក់ព័ន្ធក្រុមក្មេងទំនើងនេះកន្លងមក យើងបង្ក្រាបទប់ស្កាត់បានច្រើនហើយ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយយកវិធានការច្បាប់មកអនុវត្តជាចម្លងទី១និងទី២វិធានការអប់រំ ដោយអនុវត្តយ៉ាងតឹងរឹងបំផុតចំពោះក្មេងទំនើងមិនលើកលែងឡើយ។

ម្យ៉ាងទៀតឯកឧត្តមស្នងការក៏បានដាក់បទបញ្ជាទៅអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤និងការិយាល័យជំនាញឱ្យមានការសហការជាមួយនាយកសាលា ធ្វើបញ្ជីឈ្មោះពីមុខសញ្ញាក្មេងទំនើងគេចសាលារៀនហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ឬជំនាញដើម្បីកំណត់មុខសញ្ញា ដើម្បទបស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា ៕

ដកស្រង់ពី៖កោះសន្តិភាព