បណ្តាញសង្គម

អ្នកនាំពាក្យ ៖ ការ​ឃាត់ខ្លួន​លោក មី សេង​ហ៊ គឺជា​ការ​អនុវត្ត​ច្បាប់ ពុំ​មាន​ហេតុផល​នយោបាយ​ឡើយ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬបំភិតបំភ័យដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ៕

ដកស្រង់ពី៖កោះសន្តិភាព