បណ្តាញសង្គម

ជម្លោះក្នុងគ្រួសារ! ចៅ​លបដុ.តផ្ទះជីតាបង្កើត ឆេះម៉ត់

ខេត្តតាកែវ ៖ តាមសេចក្ដីរាយការណ៍ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ មានបុរសម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញឿន ដោយមានជម្លោះក្នុងគ្រួសារ ក៏កើតក្ដីមួម៉ៅលបដុតផ្ទះជីតា បង្កើត បណ្តាលឱ្យឆេះហ្មត់ខានស្នាក់អាស្រ័យ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

ជនបង្កឈ្មោះ ទូច តូម៉ា ហៅតូម៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) ។

សេចក្ដីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនសង្ស័យមានជម្លោះជាមួយក្រុមគ្រួសារ រួចហើយក៏កើតក្ដីមួម៉ៅក្នុងចិត្ត ព្រោះជាមនុស្សខូចខាតនូវនីតិសម្បទារ ដោយសារតែការប្រើប្រាស់គ្រឿងញៀនកម្រិត ទើបលួចដុតផ្ទះជីតាបង្កើតឈ្មោះ ទិត្យ ទួន អាយុ៧៣ឆ្នាំ ដែលសង់អំពីឈើ ជញ្ជាំងក្តារប្រក់ក្បឿង ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ រួមទាំងសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនឆេះក្លាយទៅជាផេះតែម្ដង។

ក្រោយកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ នគរ បាលខេត្ត ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព