បណ្តាញសង្គម

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ១០​នាក់ ករណី​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​គ្នា នៅ​ខណ្ឌដូនពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ កំពុងជិះម៉ូតូ ស្រែកឡូឡា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវ នៅចំណុចមុខព្រះបរមវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ។

សមត្ថកិច្ច បានអោយដឹងថា ក្រុមក្មេងទំនើងខាងលើនេះ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា (ជិះម៉ូតូដេញកា.ប់គ្នា) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៨៦កែវផ្លូវព្រះមុន្នីវង្ស ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤និង៣០នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌ ប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើង ដែលកម្លាំងជំនាញឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ កុយ ចាន់ដារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ២-ឈ្មោះ ហួ ស៊ុនហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ៣-ឈ្មោះ ម៉ូវ ប៉ែត ភេទប្រុស ជនជាតិខ្មែរ មុខរបរដឹកទំនិញតាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

៤-ឈ្មោះ សាន តារា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប៉ាស្ទើរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៥-ឈ្មោះ ចន្ធី សិលា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យឈូកវ៉ា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអង្គដង្កូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IO-1733, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1JX-7327 ។ នៅថ្ងៃដដែលនេះ គឺថ្ងៃទី១៩ មីនា ២០២៤ ស្ថិតនៅបូរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្ក្មេងទំនើង០២ក្រុម ចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីហិ.ង្សា (កា.ប់គ្នាទៅវិញទៅមក) ។ សម្ភារៈ ខូចខាតរួមមាន ៖ ម៉ូតូចំនួន ០២គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងអស់ និងវត្ថុតាង ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព