បណ្តាញសង្គម

​បា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល

ខេត្តបន្ទាយមានជ័យ ៖ មានករណីបា.ញ់ប្ល.ន់បុរសម្នាក់យកលុយអស់៣០ម៉ឺនរៀល បណ្តាលឱ្យជនរងគ្រោះត្រូវ១គ្រាប់ រងរបួសធ្ងន់ លុះបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតក៏បានស្លា.ប់បាត់បង់ជីវិត ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០យប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចន្លោះផ្លូវលេខ៩ទៅលេខ១០ ស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឱ្យដឹងថា ជនរងគ្រោះដែលស្លា.ប់ឈ្មោះ ឌី សៀងហៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា ជនសង្ស័យបានបាញ់ប្លន់ជនរងគ្រោះម្នាក់ត្រូវចំពោះ១គ្រាប់ផ្នែកលើផ្ចិត បណ្ដាលឱ្យរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ដោយជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានស្លា.ប់បាត់បង់ជីវិត។

លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ក្រោយពេលមានករណីបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យកម្លាំងនគរបាលជំនាញស្រុកម៉ាឡៃ បានចុះធ្វើការអង្កេតស្រាវជ្រាវជាករណីប្លន់យកលុយជនរងគ្រោះអស់៣០ម៉ឺនរៀល ហើយជនសង្ស័យប្រើប្រាស់អាវុធកែច្នៃដែលបាញ់ទៅលើជនរងគ្រោះនៅពេលប្រតប់ប្រតាយគ្នានៅពេលយកលុយពីជនរងគ្រោះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ៕

ដកស្រង់ពី៖កោះសន្តិភាព