បណ្តាញសង្គម

​ចោរឆ.ក់ធ្វើសកម្មភាពយ៉ាងសកម្មម្នាក់ ត្រូវអស់លក្ខណ៍

ខេត្តស្វាយរៀង ៖ ចោរឆក់ទូរសព្ទដៃម្នាក់ជាជនជាតិវៀតណាមបានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទដៃប្រជាពលរដ្ឋនិងភ្ញៀវនៅក្រុងបាវិតដ៏កក្រើកនោះត្រូវអស់លក្ខណ៍ បន្ទាប់ពីប្រជាពលរដ្ឋស្ទាក់ព័ទ្ធចាប់បានរួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ នៅខាងលិចច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចំណុចផ្លូវបេតុងច្រកចូលកាស៊ីណូហេងហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពឱ្យដឹងថា កន្លងមកមានចោរតែងតែធ្វើសកម្មភាពជិះម៉ូតូឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋនិងភ្ញៀវដែលដើរលេងឬទៅផ្សាររាត្រីនៅពេលយប់បានសម្រេចជាញឹកញាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលមិនដែលចាប់បានទេ។

ទើបតែនៅយប់កើតហេតុនេះ ពេលធ្វើសកម្មភាពឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋបានហើយក៏ជិះម៉ូតូគេចខ្លួន ត្រូវប្រជាពលរដ្ឋស្រែកឆោឡោឱ្យជួយនាំគ្នាដេញតាម ហើយក៏មានរថយន្ត១គ្រឿងមកបាំងពីមុខបង្អាក់ដំណើរ ត្រូវប្រជាពលរដ្ឋចេញមកពទ្ធ័ស្ទាក់ក្របួចចាប់បានរួចប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។ ពិនិត្យមើលភិនភាគចោរនិងម៉ូតូ ទើបស្គាល់ថា ជាចោរដែលតែងតែធ្វើសកម្មភាពជិះម៉ូតូមកឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋនិងភ្ញៀវជាញឹកញាប់ ហើយបានសម្រេចរាល់លើក ។ ទោះបីជាប៉ិនប្រសប់ខាងឆក់យ៉ាងណា ក៏គង់តែជាប់អន្ទាក់សមត្ថកិច្ចដែរ ៕

ដកស្រងពី៖កោះសន្តិភាព