បណ្តាញសង្គម

មក​ដល់​ពេល​នេះ ឃា​.​តករ​សារភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ករណី​ចា​.​ក់​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ ឃា.តករដែលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រហូតដល់ស្លា.ប់រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ បានបន្តសារភាពយ៉ាងស៊ីជម្រៅថែមទៀត នូវមូលហេតុ ដែលនាំឱ្យខ្លួន ផ្ទុះកំហឹងផ្ដាច់ជីវិតស្ត្រីរូបនោះ ។

ដែលប៉ុន្មានថ្ងៃមុននេះ ជនដៃដល់បានសារភាពមួយជំហានថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ រយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេគឺទំនាក់ទំនងតាមរយៈឆាត (ហ្វេសប៊ុក) ។

ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្ដីនិងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឱ្យខ្លួនដឹងថានាងមានប្ដីមានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឱ្យនាងជាហូរហែថែមទៀតផង ។ លុះពេលបែកធ្លាយដឹងថានាងមានប្ដីមានកូន ជាហេតុធ្វើឱ្យខ្លួនមានកំហឹងនិងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួនក៏ចាក់សម្លាប់តែម្ដង ។ ប៉ុន្តែក្រោយពេលនគរបាលជជីកសួរ ជាបន្តបន្ទាប់ទៀត ចុងក្រោយនេះ ជនដៃដល់បានសារភាពកាន់តែស៊ីជម្រៅថែមទៀត ដោយបានប្រាប់នគរបាលថា តាមពិតខ្លួន និងនារីរងគ្រោះ ជាសង្សារនឹងគ្នា និងបានស្រឡាញ់គ្នារយៈពេល៦ឆ្នាំមកហើយ មិនមែន២ឆ្នាំទេ។ មិនតែប៉ុណ្ណោះបានផ្ញើរលុយឱ្យនាងជាបន្តបន្ទាប់ សរុបទឹកប្រាក់ចំនួន ៨ម៉ឺនដុល្លារ ដើម្បីឱ្យនាងបើកម៉ាត រកស៊ី និងរស់នៅជាមួយគ្នានៅខ្មែរ ប៉ុន្តែក្រោយមកពេលសួររកលុយ ដែលផ្ញើឱ្យនាងទុក និងម៉ាតឱ្យនាងបើករកស៊ីនោះ ស្រាប់តែនាងឆ្លើយថា អត់ ហើយដឹងថា នាងមានប្ដី និងមានកូនថែមទៀតនោះ ទើបសម្លា.ប់ចោល។ ចម្លើយសារភាពនេះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុសួរចម្លើយជាលាយលក្ខណ៍អក្សរ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ លើជនសង្ស័យ ផងដែរ ។

សូមជម្រាបជូនដល់ប្រិយមិត្តអ្នកអាន និងទស្សនាផងដែរថា ការចុះផ្សាយនូវរឿងរ៉ាវនេះ សារព័ត៌មានកោះសន្តិភព មិនមានបំណងទម្លាក់កំហុសណាមួយទៅលើជនរងគ្រោះ ដែលបានស្លាប់.ទៅហើយ ដែលមិនអាចបកស្រាយរឿងរ៉ាវបាន នោះទេ! ហើយយើងក៏ពុំបានជឿជាក់លើការបកស្រាយតែម្ខាងរបស់ឃា.តកទាំងស្រុងនោះដែរ ប៉ុន្តែទាំងនេះ គ្រាន់តែចង់បង្ហាញពីអ្វី ដែលជនដៃដល់អះអាង អំពីដើមចម ដែលនាំឱ្យកើតរឿងតែប៉ុណ្ណោះ។ ដូច្នេះសូមប្រិយមិត្តទាំងអស់មេត្តាជ្រាប ហើយអាន និងទស្សនាប្រកបដោយគតិយុត្តិធម៌ និងវិនិច្ឆ័យត្រឹមត្រូវ ព្រមទាំងខំមិនក្នុងភាពថ្លៃថ្នូរ ផងចុះ។ ព្រោះអ្នកដែលជាតួអង្គក្នុងរឿងនេះ និងដឹងរឿងច្បាស់បំផុតនោះ គឺមានតែ២នាក់ប៉ុណ្ណោះ ទី១ គឺជនរងគ្រោះ ប៉ុន្តែនាងស្លា.ប់បាត់ទៅហើយ និងទី២ គឺឃាតកម្នាក់នេះឯង ។ ទោះជាយ៉ាងណា ជននេះពិតជាសាហាវព្រៃ.ផ្សៃខ្លាំងបំផុត ដែលហ៊ានលើកដៃចាក់សម្លា.ប់មនុស្សទាំងថ្ងៃ ដោយមិនញញើតដៃ សូម្បីតែប្រជាពលរដ្ឋ នាំគ្នាយកដំបង និងដុំគប់ឱ្យបញ្ឈប់សកម្មភាពយ៉ាងណា ក៏មិនព្រមឈប់ឡើយ ដូច្នេះសូមច្បាប់ផ្ដន្ទាទោស ឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីឱ្យព្រលឹងវិញ្ញាណក្ខ័ន្ធស្ត្រីរងគ្រោះ ទទួលបានយុត្តិធម៌ផង ។ ខាងក្រោមនេះ គឺជាចម្លើយសារភាពរបស់ជនដៃដល់ ដែលជាឃា.តកឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មុខរបរលក់ស្បែកជើង បានបំភ្លឺប្រាប់ដល់នគរបាល ដូច្នេះថា ៖ ខ្ញុំ និងជនរងគ្រោះឈ្មោះ មាស លក្ខិណា ភេទស្រី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ជាមួយគ្នា។

ហើយពួកយើងទាំង២នាក់ បានស្រឡាញ់គ្នា រយៈពេល៦ឆ្នាំ កន្លងមកហើយ ពួកខ្លួនបានជួលផ្ទះ នៅជិតកន្លែងកើតហេតុ និងស្នាក់នៅជាមួយគ្នា មួយរយៈ រួចខ្លួន ក៏បានទៅធ្វើការ និងរកស៊ីជាអ្នកលក់ស្បែកជើង នៅផ្សារប្រទូណាម ក្នុងប្រទេសថៃ ហើយពួកយើងទាំង២នាក់ មានគោលបំណង បើករកស៊ីផ្សារម៉ាតនៅខ្មែរ ហើយខ្ញុំរកលុយបានតែងតែផ្ញើមកឱ្យជនរងគ្រោះរហូត សរុបទឹក ចំនួន៨០.០០០ដុល្លារ (ប្រាំបីម៉ឺនដុល្លារ) អាមេរិក ។ ក្រោយមកទៀត ពេលបុណ្យចូលឆ្នាំខ្មែរ ខ្លួនត្រឡប់មកពីប្រទេសថៃវិញ ក៏បានមកជួបជនរងគ្រោះ ដើម្បីសួររកលុយ ដើម្បីបើកម៉ាត ពេលនោះជនរងគ្រោះ ប្រាប់ថា គ្មានលុយទេ ហើយខ្ញុំខឹង ក៏ត្រឡប់ទៅផ្ទះឯស្រុកកំណើតវិញ។

រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបានមកពីស្រុកកំណើតវិញ ដេកនៅក្នុងផ្ទះសំណាក់មួយកន្លែង ក្បែរស្ពានអាកាសផ្លូវក្រវាត់ក្រុង បន្ទាប់មក បានហៅរថយន្តម៉ាកព្រូស ពណ៌ក្រហម មិនចាំស្លាកលេខ ជារថយន្តឈ្នួល ជិះមកផ្ទះរបស់ជនរងគ្រោះ នៅបុរីពិភពថ្មីឈូកវ៉ា២ ផ្ទះលេខ៣១ ផ្លូវលេខ៣៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រួចបានឱ្យរថយន្ត ដឹកទៅទិញកាំបិតនៅផ្សារឈូកវ៉ា២ ក្នុងតម្លៃ ១២,០០០រៀល ហើយជិះមកផ្ទះជនរងគ្រោះម្ដងទៀត រួចក៏បានចុះពីលើរថយន្ត ដោយមិនទាន់ឱ្យលុយរថយន្តឈ្នួល ចំនួន ២៥,០០០រៀលទេ ។

ខ្លួនក៏ផ្លោះរបងចូលផ្ទះជនរងគ្រោះ រួចសួររឿងលុយជនរងគ្រោះម្ដងទៀត ហើយជនរងគ្រោះឆ្លើយថា គ្មានលុយបើកម៉ាត ខ្លួនខឹងក៏យកកាំបិតចុងស្រួច ចាក់សម្លា.ប់ជនរងគ្រោះ ហើយក៏អារ.កសម្លា.ប់ខ្លួន តែមិនស្លា.ប់ ក៏ត្រូវសមត្ថកិច្ចនគរបាល ចុះទៅទាន់ឃាត់ខ្លួនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។ ក្រៅពីនេះ ជនសង្ស័យបានបដិសេធថា ខ្លួនមិនធ្លាប់ជាប់គុកទេ និងប្រើប្រាស់គ្រឿងញៀនឡើយ ហើយក៏នៅតែនិយាយថា ឥតដឹងថា ស្ត្រីរងគ្រោះមានប្ដី និងមានកូនដដែល ៕

ដកស្រង់ពី៖កោះសន្តិភាព