បណ្តាញសង្គម

នគរបាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​ក្រុម​ចោរលួច​ឆក់​ប្លន់​យ៉ាង​សកម្ម ចំនួន​៩​នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យ លួច ឆក់ ប្លន់ យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន៩នាក់ ត្រូវបានអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ ធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជាសាធារណៈ នៅម៉ោង៣រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។ នៅក្នុងឱកាសនោះដែរ ក៍មានការចូលរួមពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលផងដែរ ។

ជនសង្ស័យ ដែលបង្ហាញមុខ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានចំនួន០៤នាក់ និង០៥នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យ ដែលបង្ហាញមុខនៅថ្ងៃនេះ មាន០៣បទស្មើស រួមមាន ៖ ទី១. ពាក់ពន្ធអំពើប្លន់ធាក់យកម៉ូតូ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន ខណ្ឌកំបូលស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ ចំនួន ៥នាក់ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ។ មុខសញ្ញាទាំងនោះ ជាមុខសញ្ញាធាក់ប្លន់យ៉ាងសកម្មនៅក្នុងមូលដ្ឋាន ស្រុកអង្គស្នួលខេត្តកណ្តាល ជាមុខសញ្ញាធ្លាប់ឆក់នៅក្នុងខណ្ឌកំបូលផងដែរ ។

ទី២. ពាក់ព័ន្ធអំពើលួចមានស្ថានទង្ងង់ទោស ដោយការប្រព្រឹត្តិអំពើហិ.ង្សា (ឆក់កាបូប) ដោយមានទ្រព្យសម្បត្តិមួយចំនួន ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងនករបាលព្រហ្មកំរិតធ្ងន់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ ។ ជនសង្ស័យ២នាក ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ទី៣. ជនសង្ស័យ ២នាក់ទៀត ពាក់ពន្ធនឹងអំពើលួច ត្រូវបានកម្លាំងល្បាតឆែកឆេរ ឃើញមានដែកកាចម៉ូតូ ទួណឺវីស និងពូថៅ ហើយ ធ្វើការឃាត់ខ្លួនទប់ស្កាត់បានទាន់ពេល ។

ការបង្ហាញលទ្ធផលបង្ក្រាប និងជនសង្ស័យ ទាំង៩នាក់ នៅពេលនេះ គឺជាការខិតខំរបស់លោកឧត្តមសេនីយ៍ ឯកជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀត ដូចជាបទល្មើសលួច ឆក់ ប្លន់ ក្នុងកំឡុង ដែល បង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ។

ហើយនេះជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីការពារ ថែរក្សាសន្តិសុខសុវត្តិភាពជួនប្រជាពលរដ្ឋ ក៍ដូចជាភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៍បានបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ពាក់ព័ន្ធនឹងការបង្ក្រាបក្មេងទំនើង ការបង្ក្រាបអំពើលួចឆក់ប្លន់ក្តី កម្លាំងសមត្ថកិច្ចធ្វើយ៉ាងក្តៅគគុក ដើម្បីធ្វើយ៉ាងណា អោយប្រជាពលរដ្ឋ ផ្តល់នូវជំនឿទុកចិត្ត មកលើកងកម្លាំងនគរបាលរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកាក៍ បានបញ្ជាក់អោយដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេលចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃ២៨ខែឧសភា ឆ្នាំ២០២៤ យើងបង្ក្រាបក្មេងទំនើងឃាត់ខ្លួនបានចំនួន ៤៨នាក់ ដែលបានធ្វើសកម្មភាព ចំនួន ១២ករណី ក្នុងនោះ មានអ្នកខ្លះបានកាន់កាប់អាវុធ ខុសច្បាប់ ប្រើដាវ និងខ្លះបានប្រើអំពើហិង្សា ។

ក្មេងទំនើងទាំង៤៨នាក់ ត្រូវបានកសាងសំនុំរឿងបញ្ជូនទៅកាន់តុលាការ អនុវត្តទៅតាមនីតិវីធីរួចហើយ និងបន្តធ្វើការស្រាវជ្រាវបន្តកំណត់មុខសញ្ញាក្មេងទំនើង នៅតាមបណ្តាលខណ្ឌនានា នឹងឈានទៅបង្ក្រាបបន្តទៀត។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា នៅក្នុងរយៈពេលចុងក្រោយនេះ បញ្ហាក្មេងទំនើង ហាក់ដូចជាមានការថយចុះ ៕

ដកស្រង់ពី៖កោះសន្តិភាព