បណ្តាញសង្គម

ឃាត់បានហើយ ​ក្រុម​ក្មេង​ទំនើង​​ជិះ​ម៉ូតូ​ដេញ​កា.ប់​គ្នា​​នៅ​ខាងជើង​ស្ដុ​ប​អង្គតាសោម​

ខេត្តតាកែវ ៖ ក្រោមដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្សពួកមួយចំនួន ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិ.ត ពូថៅ ដេញកា.ប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអោយដឹងថា ចំពោះទិសដៅបន្ត កម្លាំងជំនាញកំពុងធ្វើការសាកសួរជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យផ្សេងៗ យកមកផ្តន្ទាទោសតាមច្បាប់អោយខានតែបាន ៕

ដកស្រង់ពី៖កោះសន្តិភាព