បណ្តាញសង្គម

បុរសជា​សង្សារចាស់ប្រាប់មូលហេតុ ក្រោយត្រូវសង្សារថ្មីរបស់នាងវា.យ ផ្អើលកន្លែងកម្សាន្ត

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជាសង្សារចាស់ ត្រូវសង្សារថ្មីនាំគ្នាព្រួតដេញវាយ បណ្តាលឱ្យបែកក្បាលហូរឈាមពេញខ្លួន សង្ស័យផ្តើមចេញពីរឿងដណ្ដើមសង្សារគ្នា ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅកន្លែងកម្សាន្តជំនោរក្បាលកោះ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពពីបុរសជាសង្សារចាស់ដែលរងរបួសបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានទៅរកសង្សារនៅកន្លែងកំសាន្តជំនោរក្បាលកោះ លុះពេលទៅដល់ឃើញសង្សារខ្លួននៅជាមួយសង្សារថ្មី ក៏ដកទូរសព្ទ័ថតមួយប៉ុស្តិ៍ និងចេញមកវិញ ។

ពេលនោះសង្សារថ្មីបាននាំគ្នាជិះម៉ូតូដេញវាយបុរសខាងលើរហូតបែកក្បាលហូរឈាមពេញខ្លួន ធ្វើអោយជនរងគ្រោះភ័យជិះរត់រហូតមកដល់ក្រោមស្ពានជ្រោយចង្វារក៍បង្កការភ្ញាក់ផ្អើលដល់សម្ថតកិច្ចខណ្ឌដូនពេញ ចុះមកធ្វើការសួរនាំតែម្ដងទៅ។ ក្រោយពីធ្វើការសួរនាំរួច ទើបសម្ថតកិច្ចដឹងកន្លែងហេតុមិនមែនទឹកដីខណ្ឌដូនពេញទេ គឺនៅខណ្ឌច្បារអំពៅ តែដោយសារជនរងគ្រោះភ័យនិងជិះគេចរហូតមកដល់ក្រោមស្ពានជ្រោយចង្វារតែម្ដង។

បុរសរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចបន្តថា មូលហេតុដែលគាត់ត្រូវគេវាយបែកក្បាលហូរឈាមនេះ គឺដោយសារតែសង្សាររបស់គាត់ដែលស្រលាញ់គ្នាជាង១ឆ្នាំ បែរទៅមានសង្សារថ្មី រហូតដល់សង្សារថ្មីនាំគ្នាដេញវាយគាត់ ក្នុងគោលបំណងចង់អោយគាត់ឈប់ទាក់ទងនាងទៀត។ បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចខណ្ឌដូនពេញបានណែនាំអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍និរោទ៍ដើម្បីអោយសម្ថតកិច្ចចាប់អ្នកដែរវាយខ្លួនយកអនុវត្តន៍តាមនិតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព