បណ្តាញសង្គម

នគរបាលស្រុកស្អាង ឃាត់ខ្លួនជន សង្ស័យ ២នាក់និងថ្នាំញៀន ១៦កញ្ចប់

កណ្ដាល ៖ ជនសង្ស័័យ២នាក់ត្រូវ នគរបាលស្រុកស្អាង សហការជាមួយប៉ុស្តិ៍រការខ្ពស់ ធ្វើការស្រាវជ្រាវតាមបង្គ្រាបបាន រួមនិងថ្នាំញៀន១៦កញ្ចប់តូច កាលពីម៉ោង ៩និង៤៥នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពីលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទី ១- ឈ្មោះ លឹម តៃហូ (ហៅហូ) ភេទប្រុស អាយុ ១៩ឆ្នាំមានមុខរបរមិនពិតប្រាកដរស់នៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ទី ២- ឈ្មោះ លី លៀង (ហៅកំពូលអាចម៌) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែក តាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ។

លោកបានបន្តថា មុនថ្ងៃកើតហេតុកម្លាំងនគរបាល លោកទទួលបានដំណឹងថា មានករណីជួញដូរ គ្រឿងញៀននៅចំណុច កើតហេតុខាងលើ ក្រោយពេលសមត្ថកិច្ចទៅដល់កន្លែង កើតហេតុក៏បានជួបសង្ស័យ ទាំងពីររួមនិងវត្ថុតាងរួចក៏ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿង តាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល