បណ្តាញសង្គម

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកខុសច្បាប់ នូវសារធាតុញៀន នៅត្រង់ចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង សំបួ ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៤ ភូមិឡកំបោរ សង្កត់ស្វាយប៉ាក ។ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល