បណ្តាញសង្គម

អំពើហឹង្សាក្នុងគ្រួសារប្រពន្ធស្លាប់់ ប្តីរបួសធ្ងន់់មិនទាន់ដឹងមូលហេតុ

បាត់ដំបង៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង ប្រមាណ ៤ជាងល្ងាច មានករណី ឃាតកម្មមួយ កើតឡើងនៅចំណុច ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រពន្ធស្លាប់ប្តីរបួសធ្ងន់ម្នាក់ ។

លោក ឈឿង គឹមសុង មេក្រុមបង្កាបង្រ្កាប នគរបាលខេត្ត បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង ប្រហែល៤ល្ងាច មានករណីឃាតកម្មមួយ កើតឡើងនៅចំណុច ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រពន្ធស្លាប់ ចំណែកឯប្តី របួសធ្ងន់ ត្រូវបានដឹក ទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ដេកកាន់កាំបិតក្នុងដៃ ឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ភេទស្រី ត្រូវជាប្រពន្ធ ជនសង្ស័យ ហើយ ជនសង្ស័យឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ ត្រូវជនរងគ្រោះ ចាក់បាក់កាំបិត ចូលក្នុងពោះ ធ្លាយចេញពោះវៀន មកក្រៅ ពេលនេះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។ ចំពោះករណី ឃាតកម្មនេះ គឺពុំទាន់ដឹង មូលហេតុ នៅឡើយទេ ដោយសារតែ ប្រពន្ធស្លាប់ នៅនឹងកន្លែង រីឯប្តីរងរបួសធ្ងន់ នៅមិនអាចសាកសួរ ចម្លើយបានទ្បើយ ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល