បណ្តាញសង្គម

ស្លាប់ ២នាក់ និងរបួស ១៩នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី៤តុលា

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ មានគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន ៩លើក (យប់ ៥លើក) បណ្ដាលឲ្យមាន មនុស្សស្លាប់ ចំនួន ៥នាក់ របួសធ្ងន់ ១២នាក់ និងរងរបួសស្រាល ចំនួន ៧នាក់ ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនោះ បានបណ្ដាលឲ្យ ខូចខាតម៉ូតូ ១២គ្រឿង, រថយន្ត ៣គ្រឿង, រថយន្តធំ ១គ្រឿង និងថ្មើរជើង ២នាក់ ។ មូលហេតុបណ្ដាលមកពី បើកបរក្នុង ល្បឿងលឿន ៣លើក, មិនគោរពសិទ្ធិ ២លើក, ស្រវឹង ១លើក, ប្រជែង ១លើក, ងងុយដេក ១លើក និងបត់គ្រោះថ្នាក់ ១លើក ៕

ដកស្រង់ពី៖ ដើមអម្ពិល