បណ្តាញសង្គម

គ្រាន់តែម្ដាយថាមិនទាន់ មានលុយដណ្តឹងប្រពន្ធឲ្យ តូចចិត្តចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាត កាលពីវេលាម៉ោង៥ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយសារតែយុវជនចិត្តខ្លាំងម្នាក់ នេះ ទទូចឲ្យម្ដាយចូលដណ្តឹងប្រពន្ធឲ្យ តែម្ដាយបានប្រាប់ថា មិនទាន់មានលុយ ក៏បានតូចចិត្ត ហើយទៅចងកធ្វើអត្តឃាតតែម្ដង ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ចាន់ថន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ហើយការស្លាប់នេះ មូលហេតុ ដោយតែ ពីរបីថ្ងៃមុន កើតហេតុ ជនរងគ្រោះបានសុំម្តាយចូល ដណ្តឹងប្រពន្ធ តែម្តាយបាន បដិសេធន៍ ដោយសារពុំទាន់ មានលុយ បន្ទាប់មកក៏មាន ការឈ្លោះប្រកែក គ្នាជារឿយៗ ។

លុះរហូតមកដល់ព្រឹក កើតហេតុក៏បានឃើញ ជនរងគ្រោះចងក សម្លាប់ខ្លួនបាត់ទៅហើយ ។ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារចងកសម្លាប់ ដោយខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង៉ពី៖ដើមអម្ពិល