បណ្តាញសង្គម

សមត្ថកិច្ច ឃាត់អ្នកបើកបរ ក្នុងស្ថានភាព ស្រវឹង៥ នាក់នៅយប់ ថ្ងៃទី៤ តុលា

ភ្នំពេញ៖សមត្ថកិច្ច បានឃាត់អ្នកបើកបរក្នុងស្ថានភាព ស្រវឹងចំនួន ៥ នាក់,អ្នកបើកម៉ូតូចំនួន៤នាក់,អ្នកបើករថយន្ត១នាក់ និង បានឃាត់អ្នកបើកបរ យានយន្តចំនួន៥៤៨នាក់ នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។

យោងតាមអគ្គស្នងការដ្ឋាន នគបាលជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦បានឲ្យដឹងថា “អ្នកបើកបររថយន្តចំនួន១២០ នាក់ ស្រី៤នាក់អ្នកបើកបរម៉ូតូចំនួន ៤២៨ នាក់និងយានយន្តដែលបាន ធ្វើការត្រួតពិនិត្យមានចំនួន៤៧៣ គ្រឿង ម៉ូតូចំនួន ៣២៦គ្រឿងនិងរថយន្ត១៤៧គ្រឿង” ។ អគ្គស្នងការដ្ឋាននគបាលជាតិ បន្ដទៀតថាយានយន្តដែលបាន ចេញប័ណ្ណពិន័យបទល្មើសចំនួន ៩៣ គ្រឿង ម៉ូតូ៨៧ គ្រឿង រថយន្ត ៦ គ្រឿង បានអប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម ០,២៥ ចំនួន ៦នាក់ម៉ូតូចំនួន ៣ នាក់ រថយន្តចំនួន ៣ នាក់និង ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹង ចាប់ ពី០,២៥ ដល់០,៣៩ មីលីក្រាម ៕

ដកស្រង់ពី៖ ដើមអម្ពិល