បណ្តាញសង្គម

អាសូរណាស់..! បាក់វ៉េរង់ដា សង្កត់ដាច់កជើងម្ខាង និងខូចម៉ូតូ៣គ្រឿង នៅភូមិក្បាលទំនប់

ភ្នំពេញ៖ មនុស្សម្នាក់បាន រងរបួសធ្ងន់ ដោយដាច់ក ជើងម្ខាង ខណៈកំពុងធ្វើទរទឹក ឯម៉ូតូ៣គ្រឿងទៀត បានរងការខូចខាត បន្ទាប់ពី វ៉េរង់ដា បានបាក់សង្កត់ នៅរសៀលថ្ងៃទី៥ ខែតុលានេះ ស្ថិតនៅក្នុងផ្ទះមួយខ្នង ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

បើតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុង ផ្ទះរបស់ឈ្មោះ អ៊ុ ប៊ុនធឿន អាយុ ៥៥ឆ្នាំ ហើយវ៉េរង់ដា ដែលបាក់នោះ ជាប្រភេទថ្ម បានបាក់ធ្លាក់ ទាំងផ្ទាំងៗ មកសង្កត់មនុស្សម្នាក់ បណ្តាលឲ្យដាច់ កជើងម្ខាង និងខូចខាត់ម៉ូតូ ៣គ្រឿង ៕

ដកស្រង់ពី៖ ដើមអម្ពិល