បណ្តាញសង្គម

ជាប់គុក២០ឆ្នាំ មិនរាងចាល​ ឥឡូវជាប់ខ្នោះម្តងទៀត រឿងរំលោភ​ ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ជា​ច្រើន​លើក​

កណ្ដាល : មន្ត្រីតុលាការ ថ្លែងថា លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែតុលា នេះ កំពុងសាកសួរជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១០ឆ្នាំជាច្រើនលើក ហើយធ្លាប់ប៉ុនប៉ងរំលោភនារីអាយុ១៩ឆ្នាំម្នាក់ទៀតតែមិនបានសម្រេច ។

នគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជនខេត្តកណ្ដាល បានថ្លែងថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារ២0ឆ្នាំ ពីបទរំលោភសេពសន្ថវៈរួចសម្លាប់ជនរងគ្រោះ ។ ជនសង្ស័យឈ្មោះ នាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ តាមដីកាបញ្ជា ឲ្យចូលខ្លួនលេខ០២៤ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកណ្តាល ៕