បណ្តាញសង្គម

អាវុធហត្ថ​ ឃាត់​រថយន្ត​មួយ​គ្រឿង និង​មនុស្ស​៣​នាក់ ​ខណៈ​ដឹក​សត្វ​ព្រៃ​​បំណង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម

ជនសង្ស័យទាំង៣ នាក់ ទី១. ឈ្មោះ រៀម ឆេងរ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ទី២. ឈ្មោះលឹម ចាន់លី ភេទស្រី អាយុ២៥ ឆ្នាំ និងទី៣. ឈ្មោះ សា កេថា ភេទប្រុស អាយុ៣៤ ឆ្នាំ។

អ្នកទាំង៣ មានទីលំនៅ ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ហើយកម្លាំងបានឆែកឆេរ រកឃើញសត្វព្រៃចំនួន៧ក្បាល មានសំពោចចំនួន៥ក្បាល សត្វពស់ចំនួន២ ក្បាល។ ជុំវិញករណីនេះត្រូវបាន លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ បញ្ជាក់ឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ រថយន្តល្មើសខាងលើ ត្រូវយកមករក្សាទុក នៅសាលាដំបូងខេត្តត្បូងឃ្មុំ។

ចំណែកជនល្មើស ទាំង៣នាក់ ត្រូវបានធានាឲ្យ នៅក្រៅឃុំជា បណ្ដោះអាសន្ន៕ ការស្ទាក់ចាប់ឃាត់នេះ បានធ្វើឡើងនៅចំណុច តាមបណ្ដោយ ផ្លូវជាតិលេខ៧ ស្ថិតក្នុង ភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោកវរសេនីយ៍ត្រី ឈុន សំអូន ប្រធានស្នាក់ការ សន្តិសុខ៧០១ នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត ល្មើស បានបើកឆ្លងកាត់ ស្នាក់ការ ក្នុងទិសដៅពីលិចទៅកើត ដោយមានការសង្ស័យ ទើបកម្លាំងស្នាក់ការ សន្តិសុខ៧០១ សហការជាមួយ ទាហានវរសេនា តូចលេខ១ តំបន់ប្រតិបត្តិការ សឹករងខេត្តត្បូងឃ្មុំ បានបើករថយន្ត ដេញទៅ ជិតដល់ចំណុចកើតហេតុ អ្នកជិះក្នុងរថយន្ត ល្មើស ក៏បានទម្លាក់សត្វព្រៃចោល។

ពេលនោះកម្លាំង បានដេញរហូតមកដល់ ចំណុចកើតហេតុ ដោយបានធ្វើការ ឃាត់បានរថយន្ត ល្មើស មួយគ្រឿង ម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល២A.៣៧៩៧ បើកបរមកពីស្រុកព្រែកប្រសប់ ខេត្តក្រចេះ ទិសដៅ ទៅស្រុកមេមត់ បំណងដឹកបន្តយក ទៅវៀតណាម។ បន្ទាប់ពីស្ទាក់ឃាត់ រថយន្តបានកម្លាំងជំនាញ របស់លោកបាន ឃាត់ខ្លួនអ្នកបើកបរ និងបក្សពួក ចំនួន៣នាក់ស្រី១នាក់។

ជនសង្ស័យទាំង៣ នាក់ ទី១. ឈ្មោះ រៀម ឆេងរ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ទី២. ឈ្មោះលឹម ចាន់លី ភេទស្រី អាយុ២៥ ឆ្នាំ និងទី៣. ឈ្មោះ សា កេថា ភេទប្រុស អាយុ៣៤ ឆ្នាំ។ អ្នកទាំង៣ មានទីលំនៅ ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ហើយកម្លាំងបានឆែកឆេរ រកឃើញសត្វព្រៃ ចំនួន៧ក្បាលមាន សំពោចចំនួន៥ក្បាល សត្វពស់ចំនួន២ ក្បាល។ ជុំវិញករណីនេះត្រូវបាន លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តត្បូងឃ្មុំ បញ្ជាក់ឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ រថយន្តល្មើសខាង លើត្រូវយកមក រក្សាទុកនៅសាលាដំបូង ខេត្តត្បូងឃ្មុំ។ ចំណែកជនល្មើស ទាំង៣នាក់ ត្រូវបានធានាឲ្យ នៅក្រៅឃុំ ជាបណ្ដោះអាសន្ន៕

 

 

 

 

ដកស្រង់ពី៖ កម្ពុជាថ្មី