បណ្តាញសង្គម

ដឹកអ្នកទោស មកបើកសវនការ លោតពីលើរថយន្ដ រត់គេចខ្លួនទាំងដៃជាប់ខ្នោះ

ភ្នំពេញ ៖ អ្នកទោសម្នាក់ បានលោតរត់គេចខ្លួន ពីលើរថយន្ដទាំងដៃជាប់ខ្នោះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលដែលមន្ដ្រីអនុរក្ស ពន្ធនាគារព្រៃស ដឹកជនល្មើសនោះចេញពីពន្ធនាគារ ដើម្បីយកទៅតុលាការធ្វើការកាត់ទោស ។

មន្រ្ដីនគរបាល បានឲ្យដឹងថា អ្នកទោសនោះដែលរត់គេចខ្លួននេះ ជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ ហើយនៅពេលនេះ មន្ដ្រីនគរបាល និងមន្ដ្រីអនុរក្សពន្ធនាគារព្រៃស កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីចាប់ខ្លួនអ្នកទោសនោះមកវិញ៕

ដកស្រង់ពី៖ ដើមអម្ពិល