បណ្តាញសង្គម

បុរស​ដែល​ឡើង​លើដំបូល​ផ្ទះ ឥឡូវ​លោត​ចុះ​ក្រោម​ហើយ

ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ ម៉ោង ២២:២៧   (12-10-2016 22:27) រាជធានី ភ្នំពេញ៖ បុរសសរសៃ ប្រសាទម្នាក់ បានឡើងទៅ លើដំបូលផ្ទះជួល របស់ខ្លួននិយាយរវើរវាយ ម្នាក់ឯង ដែលធ្វើ ឱ្យគ្រប់គ្នាភ័យ ខ្លាចធ្លាក់ចុះមក ដែលរហូត ដល់វេលា ម៉ោង០៤ និង៣៤នាទី រសៀលថ្ងៃទី១២ តុលានេះ នៅតែអត់ ព្រមចុះមកវិញ ខណៈប្រពន្ធបាន លួងលោម យ៉ាងណាក៏ដោយ។

ស្ថិតត្រង់ចំណុច ផ្ទះជួលមួយ កន្លែង ក្នុងភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ប្រភពឱ្យផ្ដល់ ព័ត៌មាន បានឲ្យដឹងថា បុរសខាង លើឈ្មោះ សោម សៅ អាយុ២៩ឆ្នាំ ជាអតីត ប្រធានរដ្ឋបាល រោងចក្រ មានស្រុកកំណើត នៅស្រុកស្អាង មានប្រពន្ធធ្វើការនៅ រោងចក្រដូចគ្នា កើតជំងឺសរសៃ ប្រសាទជាយូរឆ្នាំមកហើយ។

បើតាមប្រភព ពីស្ត្រីប្រពន្ធ ឱ្យដឹងថា ប្តីខ្លួន (បុរសខាងលើ) មានជំងឺសរសៃ ប្រសាទច្រើន ឆ្នាំហើយ ហើយក្រុមគ្រួសារ បានយកទៅ ព្យាបាលដែរ តែមិនបានធូរស្បើយទេ រហូតត្រូវពួកគាត់ បង្ខំចិត្តដាក់ច្រវាក់ ជើងទៀតផង ខ្លាចដើរទៅ ណាបាត់ ។

តែមួយរយៈ ចុងក្រោយ ឃើញស្ថានភាព ជំងឺរបស់គាត់ បានធូរស្បើយវិញ ក៏ដោះច្រវាក់ ជើងចេញ ។ លុះនៅថ្ងៃនេះ ស្រាប់តែជំងឺ រើឡើងវិញ ប្តីគាត់បាន កាន់ធូបអុជមួយ បាច់ធំ ហើយចុះដំបូល ផ្ទះឡើងទៅ តែត្រូវបានទាញយក ធូបនោះចេញពី ដៃបានទាន់ ប៉ុន្តែមនុស្សឡើង ទៅលើដំបូលបាត់ហើយ។

ពេលឡើងទៅ ដល់ដំបូលផ្ទះ បានស្រែកឡូឡា និយាយរវើរវាយ ឆ្ការដៃឆ្ការជើង ម្នាក់ឯង និងប្រាប់ថាចង់ លោតពីដំបូលចុះមក បង្កឱ្យមានការ ភ្ញាក់ផ្អើល និងនាំគ្នាលួងលោម ឱ្យចុះគ្រប់គ្នា តែបុរសនោះ មិនព្រមចុះទេ។

សេចក្ដីរាយការណ៍ បន្ថែមពីអ្នក ឆ្លើយឆ្លង កោះសន្តិភាព បានឲ្យដឹងថា ជនសរសៃប្រសាទ ខាងលើបានលោត ចុះពីលើដំបូល ផ្ទះហើយ នៅម៉ោង៩និង ២០នាទីយប់មុននេះ។

មូលហេតុដែល បណ្ដាលឲ្យជននោះ បានលោតពី ដំបូលផ្ទះ ពីព្រោះ មនុស្សម្នានៅ កន្លែងកើតហេតុ បានពន្យុះឲ្យលោត និងយកឈើ វែងទៅដោល បុកពីក្រោម ទើបបណ្ដាល ឲ្យលោតមកក្រោម បែបនេះ តែមិនបណ្ដាលឲ្យ គ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ ព្រោះអីអ្នកនៅកន្លែង កើតហេតុនោះ បានរៀបចំពូក ជាច្រើននៅខាងក្រោម ដើម្បីត្រៀម លកខណៈរួចជាស្រេច ៕