បណ្តាញសង្គម

កម្មកររោងចក្រ Carlington ជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉ក រងរបួស ១៨នាក់ ទទួលបានការធានារ៉ាប់ ពី ប.ស.ស

កំពង់ចាម៖ នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់ រ៉ឺម៉កដឹកកម្មករ (បាក់ជន្ទាសម៉ូតូ) បណ្តាលឱ្យកម្មករ -កម្មការិនី រោងចក្រ Carlington Cambodia រងរបួសធ្ងន់ និងស្រាលសរុប ចំនួន ១៨នាក់ ស្ថិតនៅចំនុច ភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួល បានដំណឹងភ្លាម មន្ត្រី ប.ស.ស ខេត្ត បានចុះទៅសម្របសម្រួល បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកស្រុកជើងព្រៃ ចំនួន ១៨នាក់ ក្រោយមកដោយ ទទួលបាន ការសម្របសម្រួល ពីភ្នាក់ងារ ប.ស.ស ខេត្ត ជនរងគ្រោះ របួសធ្ងន់ចំនួន ០៣នាក់ ត្រូវបានបញ្ចូនបន្តតាម រថយន្តសង្គ្រោះ ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

រាល់ការចំណាយលើ ថ្លៃដឹកបញ្ជូន ជនរងគ្រោះ និងព្យាបាលរហូត ដល់ជាសះស្បើយ ជាបន្ទុករបស់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ។ នៅថ្ងៃនេះ ផងដែរ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេសេចក្តី ប្រកាសព័ត៌មាន សោកស្តាយចំពោះ ករណីនេះ សូមជូនពរឲ្យកម្មករ រងគ្រោះឆាប់ ទទួលការជា សះស្បើយឆាប់ ។

ដកស្រង់ពី៖ ដើមអម្ពិល