បណ្តាញសង្គម

អ.ហខេត្តសៀមរាប បញ្ជូនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១០នាក់ ទៅតុលាការ

សៀមរាប ៖ កម្លាំងអាវុធហត្ថ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន ខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជូន ជនសង្ស័យ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចំនួន ១០នាក់ (ស្រីម្នាក់) ទៅតុលាការ ដើម្បីចាត់ការ នីតិវិធីច្បាប់ ។

យោងតាម មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង ១០នាក់ ត្រូវបានកម្លាំង ចាប់ឃាត់ ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ខេត្តសៀមរាប និងបានរឹបអូស ម្សៅគ្រើម ម៉ាទឹក កកចំនួន ១១កញ្ចប់ ស្មនឹង ១៤,៥០ក្រាម និងទូរសព្ទ័ចំនួន ៩គ្រឿង ៕

ដកស្រង់ពី៖ដើមអម្ពិល