បណ្តាញសង្គម

តុលាការកំពូល ជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ ស្រ្តីវ័យក្មេងម្នាក់ ដែលតុលាការកាត់ទោសរឿងនាំចូលគ្រឿងញៀនជិត ១ម៉ឺនគ្រាប់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការកំពូល បានបើកសវនា ការជំនុំជម្រះ ជុំវិញបណ្តឹង សារទុក្ខរបស់ ស្ត្រីវ័យក្មេងម្នាក់ ដែលត្រូវតុលាការ កាត់ទោស ឱ្យជាប់ពន្ធនាគារ ក្រោយពីនាំចូល គ្រឿងញៀន ខុសច្បាប់ ជិត១ម៉ឺនគ្រាប់ចូលមក ប្រទេសកម្ពុជា។

 មន្ត្រីតុលាការកំពូល បញ្ជាក់ថា សវនាការនេះ ដឹកនាំដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធាន តុលាការកំពូល និង លោក នៅ មុនីជោគ ជាតំណាងមហាអយ្យការ។

ក្រោយការសួរ ដេញដោល តុលាការកំពូល សម្រេចលើកពេល ប្រកាសសាលដីកា រឿងក្ដីនេះ ទៅព្រឹកថ្ងៃទី១២ ខែធ្នូ ខាងមុខនេះវិញ ។

ចំពោះសំណុំ រឿងគ្រឿងញៀននេះ ជនជាប់ចោទ មានឈ្មោះ វណ្ណ ច័ន្ទ ហៅ តូច ភេទស្រី អាយុ២៤ ឆ្នាំ ឈ្មោះ ទៀន អ៊ីប៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ឈ្មោះ ទៀន សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ឈ្មោះ ឡៃ លីនដា ហៅតឿ ភេទស្រី អាយុ២៤ឆ្នាំ ឈ្មោះ ប៊ុន ពៅ ឈ្មោះ ប៊ុន ណេត និង ឈ្មោះ ទៀន សុធី ។

ក្រុមជនជាប់ចោទ ត្រូវសាលាដំបូង រាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសចន្លោះ ពី៧ឆ្នាំដល់១៥ឆ្នាំ ពីបទជួញដូរ គ្រឿងញៀនពីប្រទេសឡាវ មកខេត្តស្ទឹងត្រែង ជាង៩ពាន់គ្រាប់ ដែលប្រព្រឹត្ត ក្នុងឆ្នាំ២០១១ ។ ប៉ុន្តែមានតែ ស្រ្តីឈ្មោះ វណ្ណ ច័ន្ទ ហៅតូច ម្នាក់ ប៉ុណ្ណោះដែលប្តឹង សាទុក្ខមកតុលាការកំពូល ។

ស្រ្តីជាប់ចោទម្នាក់ ឈ្មោះ វណ្ណ ច័ន្ទ បានឆ្លើយក្នុង សវនាការថា នៅអំឡុងកើតហេតុ នាងត្រូវបាន ស្រ្តីចំណាស់ម្នាក់ពឹងឲ្យ ជួយយួរថង់ អីវ៉ាន់ឆ្លងពីព្រំដែនឡាវ មកស្ពានសេកុង តែពេលឆ្លង កាត់ប៉ុស្តិ៍យាមក៏ត្រូវ សមត្ថកិច្ចឃាត់ និងឆែកឃើញថ្នាំញៀន ចំនួន ៩,៩៥៤ គ្រាប់ និងឃាត់មិត្ត នាង ឡៃ លីនដា ទៅជាមួយម្នាក់ទៀត ។

ឈ្មោះ វណ្ណ ច័ន្ទ និយាយថា មុនឃាត់ខ្លួន គឺមានមីងម្នាក់ ធ្លាប់ផ្ញើលុយពីថៃឲ្យ គ្រួសារតាមរយៈ ឈ្មោះ ទៀន សុគន្ធា ពីបន្ទាយមានជ័យ មកស្ទឹងត្រែង ៤ ដងចំនួន ១ ម៉ឺនដុល្លារដោយ នាងជាអ្នកទទួលជំនួស តែមិនបញ្ជាក់ថាលុយបានគ្រឿងញៀនទេ៕

ដកស្រង់ពី៖FRESH NEWS