បណ្តាញសង្គម

ដំរីឈ្មោលមួយក្បាល ទៅត្រដុសនឹងបង្គោល បណ្ដាលឲ្យឆក់ងាប់

ព្រះសីហនុ ៖ គួរឲ្យសោកស្ដាយណាស់ ដំរីឈ្មោលដ៏ធំមួយក្បាល បានទៅត្រដុសខ្លួន និងបង្គោលអគ្គិសនី បណ្ដាលឲ្យឆក់ងាប់ ភ្លាមៗនៅ នឹងកន្លែង ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកងាប់ ចំងាយប្រហែល៥០០ ទៅ៦០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ ស្ថិតនៅតំបន់ទឹក ឈូស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

បើតាម លោក តុង សែ នាយរងខណ្ឌ រដ្ឋបាលព្រៃឈើ ក្រុងព្រះសីហនុ បានឲ្យដឹងថា ដំរីដែលងាប់នេះ គឺក្នុងចំណោម ហ្វូងមួយហ្វូង ដែលតែងតែមក កាច់ដំណុំរបស់ប្រជាពលរដ្ឋ នៅតំបន់នោះជារឿយ ប៉ុន្តែស្រាប់តែនៅម៉ោង ប្រហែលជាង១២ ឈានចូលថ្ងៃទី២២ ខែមីនានេះ ស្រាប់តែដំរីខាងលើ បានទៅត្រដុង និងកាច់បង្គោល ភ្លើងអគ្គិសនី ហើយបានដួលលើ បណ្ដាលឲ្យឆក់ងាប់តែម្ដង ។

លោកបានបន្តថា “រហូតមកដល់ពេលនេះ ដំរីដែលស្លាប់មិនទាន់ បានយកទៅណានោះទេ កំពុងតែរងចាំបញ្ជា ពីថ្នាក់លើ ដើម្បីបញ្ជូនវាទៅ កន្លែងណាមួយ”  ៕