បណ្តាញសង្គម

កាមេរ៉ាទំនើបតាមភ្លើងស្តុប អាចចាប់ចោរគ្រប់ប្រភេទ ឲ្យតែមានប៉ូលិសទៅដល់ភ្លែត

កាមេរ៉ាស៊េរីទំនើបបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញទាំង១០០០គ្រឿង មិនត្រឹមតែអាចចាប់បានអ្នកល្មើសច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ តែលក្ខណៈពិសេសមួយទៀតនោះ អាចចាប់បទល្មើសព្រហ្មទណ្ឌនានាដូចជា ចោរលួច ចោរឆក់ ចោរប្លន់ នៅតាមដងវិថីទៀតផង។

នេះបើតាមប្រលោក វីរសេនីយ៍ឯក បានឲ្យដឹងថា សមត្ថភាពរបស់កាមេរ៉ាខាងលើ អាចមើលឃើញយ៉ាងច្បាស់ ព្រោះប្រព័ន្ធខាងលើអាច Zoom បាន ថតបាន នូវបទល្មើសនានា ដែលអាចជួយការងារសមត្ថកិច្ច បានលឿន ពោលគឺ ហេតុការណ៍កើតឡើងភ្លាម គឺសមត្ថកិច្ចមកដល់ភ្លាម។សាសន៍វរសេនីយ៍ឯក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្លាប់ផ្ដល់បទសម្ភាសកន្លងមក។

ករណីមានអ្នកល្មើសច្បាប់ចរាចរណ៍ មិនគោរពផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ត្រឹមរយៈ ពេលមិនដល់១នាទី គេអាចឆែកដឹងតាមប្រព័ន្ធខាងលើថា យានយន្តអ្នកបំពានច្បាប់ជារបស់នរណា អាសយដ្ឋាននៅឯណា ហើយបង្កាន់ដៃ នឹងទៅដល់ផ្ទះ អ្នកល្មើសច្បាប់នោះ បើមិនគោរព នឹងបញ្ជូនដល់តុលាការ៕

ដកស្រង់ពី៖Sabay