បណ្តាញសង្គម

BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានបញ្ជាក់ថា ខណៈនេះអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

សេចក្តីរាយការណ៍បន្តថា គ្រោះអគ្គិភ័យនេះ ក៏មានការជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យផងដែរ។ សូមរង់ចាំព័ត៌មានបន្ថែមនៅពេលក្រោយទៀត៕

ដកស្រង់ពី៖FRESH NEWS