បណ្តាញសង្គម

កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ សង្កេតឃើញបទល្មើសនេសាទនៅបឹងទន្លេសាបកើនឡើងច្រើនឡើងៗ តែមិនឃើញមានកម្លាំងជំនាញចុះបង្ក្រាបសោះ

(កំពង់ធំ)៖ ក្នុងពេលចុះបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានសង្កេតឃើញបទល្មើសនេសាទនៅតំបន់មួយចំនួននៃតំបន់បឹងទន្លេសាប មានការកើនឡើងច្រើនឡើងៗ តែមិនឃើញមានកម្លាំងជំនាញចុះបង្ក្រាបទាល់តែសោះ។

លោកវីរសេនីយ៍ត្រី យឹម សោភ័ណ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០១៨។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីសំណាក់លោក អ៉ិត សុធា ព្រះរាជអាជ្ញានសដអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

លោកវីរសេនីយ៍ត្រី យឹម សោភ័ណ បានបន្តថា ការបង្រ្កាបបទល្មើសនេសាទនេះ ធ្វើឡើងនៅតំបន់បត់ដៃ តំបន់ដងទង់ តំបន់បឹងប៉ោង តំបន់មាត់ផ្សោត តំបន់ទ្វារបឹង តំបន់កោះតាបរ ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួន រួមមាន៖ ឡបចំនួន ៤៤ និងច្បចំនួន ៥។

អ្វីដែលជាបញ្ហាដ៏មុតស្រួចក្នុងពេលបំពេញប្រតិបត្តិការខាងលើ គឺលោកបានកត់សម្គាល់ឃើញថា បទល្មើសនេសាទនៅតំបន់ទន្លេសាប ហាក់បីដូចបង្រ្កាបមិនអស់សោះ ហើយលោកបានលើកជាចម្ងល់ថា ឬមួយជំនាញមិនបានដឹងទេ? លោកបន្តទៀតថា ឮពាក្យប្រជាជននិយាយថា ជំនាញរដ្ឋបាលជលផលតាំងពីថ្នាក់រងខណ្ឌរហូតដល់មន្រ្តី ឃើញចុះមករហូត ប៉ុន្តែមិនដែលឃើញបង្រ្កាបបានសោះ។

អាស្រ័យហេតុនេះ សូមលោកនាយខណ្ឌរដ្ឋបាលជលផល មេត្តាចាត់វិធានការឲ្យមន្រ្តីជលផលចុះពិនិត្យមើលផង មិនមែនបង្រ្កាបបានតែកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តទេ ពោលគឺវាទាល់តែរួមគ្នាទប់ស្តាប់ទើបបាន៕

ដកស្រង់ពី៖FRESH NEWS