បណ្តាញសង្គម

Appleក៏​មាន​ចិត្ត​ចង់​បង្កើត​ស្មាតហ្វូន​បត់​អេក្រង់​បាន​ដែរ!!!!!!!!

បច្ចេកវិទ្យាស្មាតហ្វូន ឬថេប្លេតដែលអាចកាច់បត់អេក្រង់បាន នាពេលនេះ ពិតជាមានការនិយាយ មិនដាច់ពីមាត់សោះ

ហើយមានសារព័ត៌មាន ជាច្រើនចេញផ្សាយ ពីនេះពីនោះ ទាក់ទងនឹងបច្ចេកវិទ្យានេះច្រើន។ យើងអាចនិយាយបានថា មានមនុស្សជាច្រើនចង់ឃើញសមិទ្ធផល ជាក់ស្តែងដូចជាស្មាតហ្វូន ឬថេប្លេតផលិតមក ជាមួយបច្ចេកវិទ្យានេះ ព្រោះ នៅតែជាពាក្យ ចចាមអារ៉ាម មិនអស់សោះ។ 

គ្រប់គ្នារង់ចាំបច្ចេកវិទ្យានេះពីក្រុមហ៊ុន Samsung មុនគេ តែពេលនេះ យើងទើបប្រទះឃើញសារព័ត៌មាន បរទេសមួយ ចេញផ្សាយ ពីប៉ាតង់មួយរបស់ក្រុមហ៊ុន Apple ដែលបង្ហាញពីឧបករណ៍មួយ ស្រដៀងស្មាតហ្វូន អាចកាច់បត់ អេក្រង់ បាន ដូច្នេះយើងជឿថានាពេលអនាគត Apple ក៏នឹងបញ្ចេញផលិតផល ដែលមានមកជាមួយ បច្ចេកវិទ្យា កាច់ បត់អេក្រង់នេះដែរ ប៉ុន្តែអាចយូរបន្តិច ព្រោះ Apple ចូលចិត្តចុះប៉ាតង់ទុកចោល ណាស់ ណាមួយ នាពេលកន្លងមក មានប៉ាតង់ប្លែកៗ ជាច្រើន Apple បានចុះបញ្ជី ប៉ុន្តែស្ងាត់ឈឹងច្រើន មិនដែលផលិតបានជារូបរាង ពិតជាក់ស្តែងនោះទេ ទើបយើងហ៊ាននិយាយថា យូរបន្តិចហើយ។ បច្ចេកវិទ្យាដែលអាចកាច់បត់ អេក្រង់បានបែបនេះ ពិតជាពិបាកក្នុងការ ផលិតចេញមក ព្រោះរាល់ការចេញ ស្មាតហ្វូនមួយម៉ូឌែលៗ ដូចជាពពួក Flagship ស្មាតហ្វូនកំពូល ត្រូវផលិត រាប់លាន គ្រឿង បើការផលិតមានបញ្ហា ឬការរអាក់រអួល ត្រង់ផលិតកម្មណាមួយ វានឹងមានផលប៉ះពាល់ធំ ដល់ក្រុមហ៊ុន ដូច្នេះ ទើបពួកគេ ផលិតជាឲ្យច្បាស់សិន ទើបសម្រេចចេញលក់ ជាសាធារណៈបាន។

សរុបមក នេះក៏ជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រផលិតផល Apple ដោយបានដឹងថា ក្រុមហ៊ុន ដែលពួកគេគាំទ្រ ក៏ គិតគូរលើផលិតផល អនាគតដែរ មិនចាញ់ក្រុមហ៊ុនដទៃនោះទេ ដូច្នេះអាចបន្តគាំទ្របាន តែយើងហ៊ាននិយាយថា ការ ផលិតឧបករណ៍ បែបនេះចេញមកបានត្រូវចំណាយពេលយូរឆ្នាំ ដូចក្រុមហ៊ុនផ្សេងៗអញ្ចឹង មិនមែនប្រើពេល តែ មួយ ឆ្នាំ ផលិតបាននោះទេ ដូច្នេះមានតែរង់ចាំ តាមដានដោយសម្រួល ទាំងអស់គ្នា។

ដកស្រង់ចេញពីhttp://cambo-report.com/article/15363